តម្លៃមាសនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ដឡើងថ្លៃមួយក្រឺតទៀតហើយ ពោលគឺមានតម្លៃ៣១៥ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣០៥ដុល្លារ ខណៈដែលកាលពីម្សិលមិញ មាសមានតម្លៃ ៣១១ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០១ដុល្លារ។

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ របស់លោកឧកញ៉ា ចិន សំណាង បានឱ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា មាស មានតម្លៃ៣១៥ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៥ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៣៦ដុល្លារ និងទិញចូលក្នុងតម្លៃ ២២៦ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១០ដុល្លារ ទិញចូល២២៣ដុល្លារ។
សូមជម្រាបជូនថា មាសកាលពីនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានតម្លៃ៣១១ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០១ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៣៣ដុល្លារ និងទិញចូលក្នុងតម្លៃ ២២៣ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣០៦ដុល្លារ ទិញចូល២២០ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕
