៥រោងចក្រ ទទួលបានសិទ្ធិវិនិយោគដែលបង្កើតការងារប្រមាណ ២ពាន់កន្លែង

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងរោងចក្រសហគ្រាសចំនួន ៥ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា CDC កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នឹងជួយបង្កើនតម្រូវការការងារនៅក្នុងស្រុកប្រមាណជាង ២ពាន់កន្លែងបន្ថែមទៀត។ រោងចក្រសហគ្រាសទាំង៥ នោះមានទំហំទឹកប្រាក់វិនិយោគសរុបប្រមាណជាង ១២១ លានដុល្លារអាមេរិក។ នេះបើយោងតាមប្រព័ន្ធសង្គមរបស់CDC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះគម្រោងទីមួយ CHUNTENG INDUSTRIAL (CAMBODAI) CO.,LTD ដែលជារោងចក្រផលិតសម្ភារៈក្រណាត់សម្រាប់សត្វចិញ្ចឹម។ វិនិយោគក្នុងទំហំទឹកប្រាក់ ២,៦លានដុល្លារ និងជួយបង្កើនការងារប្រមាណ៤០០កន្លែង។ មានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ ស្រុកគងពិសី។

គម្រោងទី២ ក្រុមហ៊ុន BLISSFULL CAPITAL CO.,LTD ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម មានទីតាំងនៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។ វិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៩,៥លានដុល្លារ នឹងជួយបង្កើនការងារប្រមាណ២០០កន្លែ។
គម្រោងទី៣ SING FU SUN (CAMBODAI) PLASTIC CO.,LTD ជារោងចក្រផលិតប្លាស្ទិក មានទីតាំងនៅ ព្រែកតានប់ពីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ វិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជាង ១១,៧ លានដុល្លារអាមេរិក នឹងជួយបង្កើនការងារបានប្រមាណ ៦០កន្លែង។

គម្រោងទី៤ RUIZEXING CHEMICAL TECHNOLOGY CO.,LTD ជារោងចក្រផលិតថ្នាំកសិកម្ម មានទីតាំងនៅភូមិព្រែកត្រែង ស្រុកកៀនស្វាយ ខេត្តកណ្តាល។ វិនិយោគទំហំប្រមាណជាង ២០,១លានដុល្លារអាមេរិក នឹងជួយបង្កើនការងារប្រមាណជាង ២០០កន្លែង។

គម្រោងចុងក្រោយនោះ INTER-MATTRID BEVERAGE (CAMBODAI) CO.,LTD ដែលជារោកចក្រផលិតស្រាបៀរ។ វិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៧៥លានដុល្លារងាមេរិក នឹងជួយបង្កើនារងារនៅក្នុងស្រុកប្រមាណ ៦០០កន្លែង។ មានទីតាំងនៅ ភូមិស្តៅកន្លែងពីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។