បន្ទាប់ពីឡើងថ្លៃជាបន្ដបន្ទាប់រយៈពេលបីថ្ងៃចុងក្រោយ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ មាសនៅតែបន្ដឡើងថ្លៃមួយកម្រិតទៀតហើយ ពោលគឺមានតម្លៃ៣២០ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣១០ដុល្លារ ខណៈដែលកាលពីម្សិលមិញ មាសមានតម្លៃ៣១៥ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៥ដុល្លារ។
យោងតាមហាងលក់គ្រឿងអលង្ការ CSNJ របស់លោកឧកញ៉ា ចិន សំណាង បានឱ្យដឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា មាស មានតម្លៃ៣២០ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣១០ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៤០ដុល្លារ និងទិញចូលក្នុងតម្លៃ ២៣០ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១៥ដុល្លារ ទិញចូល២២៦ដុល្លារ។
សូមជម្រាបជូនថា មាសកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មានតម្លៃ៣១៥ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៥ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៣៦ដុល្លារ និងទិញចូលក្នុងតម្លៃ ២២៦ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១០ដុល្លារ ទិញចូល២២៣ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕