ភ្នំពេញ៖ CAMBODIA PREMIUM BEER បានផ្លាស់ប្ដូររូបរាងថ្មីឱ្យកាន់តែទាន់សម័យ ស្របទៅតាមបរិបទថ្មីៗនៃសម័យឌីជីថល។ ការផ្លាស់ប្ដូររូបរាងថ្មីនេះ ដើម្បីបង្កើនឱ្យពិធីជួបជុំរបស់បងប្អូន ឱ្យកាន់តែប្រណិត និងកាន់តែស្និទ្ធស្នាល បែប Premium ។
រចនាបថថ្មីរបស់ CAMBODIA PREMIUM នេះ មកជាមួយនូវកំប៉ុងពណ៌ទឹកប្រាក់ គ្រើម ពន្លេចឡើងដោយឡូហ្គូ CAMBODIA ពណ៌ក្រហមដិត សក្ដិសមបំផុតសម្រាប់ការជួបជុំនានា។ ដ្បិតតែការរចនារូបរាងត្រូវបានផ្លាស់ប្ដូរ ប៉ុន្តែចំពោះរង្វាន់នៅតែញាក់សាច់ដដែល រួមមាន៖ ខុនដូដ៏ប្រណិត ជីប ម៉ុង លែន, រថយន្ត Ford Ranger ស៊េរីថ្មី, ម៉ូតូ ហុងដា ឃ្លីក ជាច្រើនគ្រឿង ទូរស័ព្ទ Samsung Galaxy A55 ស៊េរីថ្មីស៊ីវីល័យ និងលុយសុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ចែកជូនរៀងរាល់ខែ។
គួរបញ្ជាក់ដែរថា CAMBODIA PREMIUM គឺជាផលិតផលស្រាបៀរ «Made in Cambodia» ស្តង់ដារពិភពលោក របស់ ខ្មែរ ប៊ែវើរីជីស ប្រើប្រាស់គ្រឿងចក្រទំនើបៗ បច្ចេកវិទ្យាចុងក្រោយបង្អស់ពីប្រទេសអាល្លឺម៉ង់ និងគ្រឿងផ្សំនាំចូលពីបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប ដែលជំរុញឱ្យ ខ្មែរ ប៊ែវើរីជីស ទទួលបានវិញ្ញាបនបត្រធំៗពីរគឺ៖ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន, World Class Operations Management ជាពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក, ASEAN-OSHNET Excellence Award ជាពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារដ៏ល្អឥតខ្ចោះ-អាស៊ាន និងមេដាយមាស Monde Selection សរុប ៣៧គ្រឿង បញ្ជាក់ពីការវាយតម្លៃខ្ពស់លើគុណភាពផលិតផលពីស្ថាប័នអន្តរជាតិ។
CAMBODIA PREMIUM កាន់តែប្រណិត កាន់តែស្និទ្ធស្នាល!