តម្លៃមាសនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ដឡើងថ្លៃបន្ថែមទៀតហើយ ពោលគឺមានតម្លៃ៣២៤ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១៤ដុល្លារ ខណៈដែលកាលពីថ្ងៃម្សិលមិញ មាសមានតម្លៃ៣២២ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣១២ដុល្លារ។

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ របស់លោកឧកញ៉ា ចិន សំណាង បានឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា មាស មានតម្លៃ៣២៤ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣១៤ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៤៣ដុល្លារ និងទិញចូលក្នុងតម្លៃ ២៣៣ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១៩ដុល្លារ ទិញចូល២២៩ដុល្លារ។
សូមជម្រាបជូនថា មាសកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ មានតម្លៃ៣២២ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣១២ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៤២ដុល្លារ និងទិញចូលក្នុងតម្លៃ ២៣២ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១៧ដុល្លារ ទិញចូល២២៨ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕
