១០ខែ ឆ្នាំ២០២៤នេះ ចំណូលពីការលក់ផលិតផលកៅស៊ូ កើនឡើងជាង២៥%

សង្គម​ និង​សេដ្ឋកិច្ច

រយៈពេល១០ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជាង៤៧៦លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ កើនឡើងជាង២៥%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា គិតត្រឹមខែមករា ដល់ខែតុលា ឆ្នាំ២០២៤ កម្ពុជាររកចំណូលបាន ៤៧៦ ០៣៣ ៨៣២ដុល្លារ ពីការនាំចេញជ័រកៅស៊ូ និង៤ ១៥៤ ៩៣២ដុល្លារ ពីការនាំចេញឈើកៅស៊ូ។

អគ្គនាយកដ្ឋានកៅស៊ូបន្តថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១ ៦២១ដុល្លារ ក្នុង១តោន កើនឡើង២៦៤ដុល្លារ ក្នុង១តោន ស្មើនឹង១៩.៤៣%។ ចំណែកឯតម្លៃនៃការនាំចេញឈើកៅស៊ូ ក្នុងសីហា ជាមធ្យម ២២៩ដុល្លារ ក្នុងមួយម៉ែត្រគីប។

គួររម្លឹកដែរថា ក្នុងមួយឆ្នាំ២០២៣ កន្លងទៅ កម្ពុជារកចំណូលបានជាង៥៣៧លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ឬស្មើនឹង១.២% ធៀបឆ្នាំ២០២២។

សូមជម្រាបជូនថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូសរុប៤០៧ ១៧២ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រ៣២០ ១៨៤ហិកតា ស្មើនឹង៧៨,៦៤% ផ្ទៃដីថែទាំ៨៦ ៩៨៨ហិកតា ស្មើនឹង២១,៣៦% ផ្ទៃដីកៅស៊ូកសិឧស្សាហកម្ម២២៦ ៨៤០ហិកតា ស្មើនឹង៥៥,៧១% និងផ្ទៃដីកៅស៊ូលក្ខណៈគ្រួសារ១៨០ ៣៣២ហិកតា ស្មើនឹង៤៤,២៩%៕