មាសនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចាប់ផ្ដើមឡើងថ្លៃបន្ដិចវិញហើយ បន្ទាប់ពីចុះថ្លៃយ៉ាងគំហុក ពោលគឺមានតម្លៃ ៣១៩ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣០៩ដុល្លារ។

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ របស់លោកឧកញ៉ា ចិន សំណាង បានឱ្យដឹងនៅ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា មាស មានតម្លៃ៣១៩ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៩ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៣៩ដុល្លារ និងទិញចូលក្នុងតម្លៃ ២២៩ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១៤ដុល្លារ ទិញចូល២២៦ដុល្លារ។
សូមជម្រាបជូនថា មាសកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មានតម្លៃ៣១៨ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៨ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៣៩ដុល្លារ និងទិញចូលក្នុងតម្លៃ ២២៩ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១៣ដុល្លារ ទិញចូល២២៥ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕
