ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងឈរលើលេងរៀងទី១ ហ៊ានបោះដៃជួយជ្រោមជ្រែងកីឡាបាល់ទះដោយមិនរារែក គាំទ្រវិស័យកីឡាបាល់ទះធំបង្អស់នៅកម្ពុជា ដោយរួមដំណើរសារជាថ្មីជាមួយ សហព័ន្ធកីឡាបាល់ទះកម្ពុជា រៀបចំ «ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤» ដើម្បីបន្តបង្ហាញឱ្យពិភពលោកបានស្គាល់ពីគុណភាព និងភាពរីកចម្រើននៃវិស័យកីឡាបាល់ទះកម្ពុជា។

នៅថ្ងៃទី២៨ វិច្ឆិកា ២០២៤នេះ ភេសជ្ជៈប៉ូវកម្លាំង វើក ប្រកាសបើកការប្រកួតជាផ្លូវការ និងរៀបចំពិធីចាប់ពូល ពានរង្វាន់កីឡាបាល់ទះសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ដែលនឹងរៀបចំឡើងដោយមានចំនួន ៨ពូល និងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៤ នេះ។
ភេសជ្ជៈប៉ូវកម្លាំង វើក ឧបត្ថម្ភប្រាក់រង្វាន់ជូនដល់កីឡាករបាល់ទះជ័យលាភីក្នុងការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤៖ លេខ ១ ចំនួនថវិកា ៥០លានរៀល, លេខ ២ ចំនួនថវិកា ២០លានរៀល និងលេខ ៣ ចំនួនថវិកា ១២លានរៀល និងពានរង្វាន់ឯកត្តជន ៦លាន៤សែនរៀល។

ខ្មែរ ប៊ែវើរីជីស ប្រកៀកស្មាជាមួយនឹងសហព័ន្ធកីឡាបាល់ទះកម្ពុជាក្នុងការបើកទ្វារនៃឱកាសសម្រាប់កីឡាករបាល់ទះនៅកម្ពុជា និងមិនភ្លេចសន្យាធ្វើមេដាយមាស ២គីឡូក្រាម ក្នុងលក្ខខណ្ឌដែលកីឡាករបាល់ទះកម្ពុជាទទួលបានមេដាយមាស ស៊ីហ្គេម ២០២៥។
គួរបញ្ជាក់ថា ខ្មែរ ប៊ែវើរីជីស បានចំណាយថវិកាប្រមាណ ១លានដុល្លា ក្នុងវិស័យកីឡាបាល់ទះ ក្នុងរយៈពេល ២ឆ្នាំ ដើម្បីរៀបចំការប្រកួតកីឡាបាល់ទះទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីជំរុញវិស័យកីឡាបាល់ទះកម្ពុជា ឱ្យកាន់តែមានគុណភាពខ្ពស់ និងរីកចម្រើនទៅមុខកាន់តែខ្លាំងឡើង។








