ក្រសួងអប់រំ កំណត់យកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ ប្រឡងសញ្ញាបត្រទុតិយភូមិ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងអំពីរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០១៩-២០២០ កំណត់យកថ្ងៃទី ១១ មករា ឆ្នាំ២០២១ ខាងមុខនេះ។
ក្រសួង និងប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងទៅដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងគណៈគ្រប់គ្រងនៃគ្រឹះស្ថានមធ្យមសិក្សាទាំងក្នុងដំណាក់កាលរៀបចំ សំណេរ កាលបូកស្រង់ និងសំណាក់កាល ប្រកាសលទ្ធផល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងអប់រំបានបញ្ជាក់ថា ក្រសួង និងទទួលស្គាល់លទ្ធផលនៃការប្រឡង នៅតាមគ្រឹះស្ថានមធ្យមសិក្សា ដើម្បីជាមូលដ្ឋានសម្រាប់ការចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជូនសិស្សានុសិស្ស។