ភ្នំពេញ៖ របាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងថា៖ រយៈពេល១០ខែ ឆ្នាំ២០២៤ គិតចាប់ពីខែមករា ដល់ខែតុលា ស្ថានភាពដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងចិន មានចំនួន ៥,៤៤៨៦ ជើង កើនឡើង៦០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រយៈពេល១០ខែដូចគ្នានេះដែរ តាមផ្លូវអាកាសរវាងកម្ពុជា និងចិន ទទួលបានអ្នកដំណើរចំនួន ៧៣៣,៧២៩ នាក់ កើនឡើង ៨៣% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ ដឹកជញ្ជូនទំនិញបានចំនួន ៦,៣៤១តោន កើនឡើង ៣៨% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
គួរឱ្យដឹងផងដែរថា៖ រយៈពេល១០ខែ ឆ្នាំ២០២៤ គិតចាប់ពីខែមករា ដល់ខែតុលា ស្ថានភាពដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ-សៀមរាប-ព្រះសីហនុ) ទទួលបានជើងហោះហើរសរុបចំនួនជិត៥ម៉ឺនជើង កើនឡើង១៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣៕
