(ភ្នំពេញ)៖ ស្រលាញ់បរិស្ថាន លើកកម្ពស់សណ្តាប់ធ្នាប់ និងរក្សាអនាម័យទៅតាមទីសាធារណៈ ជាពិសេសទីតាំងនៃតំបន់ទេសចរណ៍ ភេសជ្ជៈប៉ូវកម្លាំង វើក របស់ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភធុងសំរាមចំនួន ៥០ ជូនសាលាខេត្តរតនគិរី ដើម្បីពង្រាយជុំវិញសួនច្បារបឹងកន្សែង កាលពីថ្ងៃទី ០១ ធ្នូ ២០២៤។

នេះបង្ហាញពីការចូលរួមចំណែកលើកស្ទួយកិច្ចការងារបរិស្ថាននៅគ្រប់ទីតាំងនៃតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ ស្របទៅតាមបេសកកម្មចម្បងមួយរបស់ ជីប ម៉ុង ដែលតែងតែស្វះស្វែងរកគ្រប់យុទ្ធសាស្រ្តបំផុសចលនាផ្សព្វផ្សាយទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយឆ្ពោះទៅរកភាពរីកចម្រើនជាសកល។
នាកន្លងមក ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស តែងតែចូលរួមជាសកម្មជាមួយប្រមុខរាជរដ្ឋាភិបាល និងក្នុងការផ្តល់ត្រលប់ទៅសង្គមវិញលើវិស័យជាច្រើនរួមមាន៖ វិស័យសុខាភិបាល អប់រំ បរិស្ថាន ទេសចរណ៍ ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌ជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកិច្ចការសង្គម៕
គាំទ្រ ខ្មែរ ប៊ែរើរីជីស លើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា!
គាំទ្រ ខ្មែរ ប៊ែវើរីជីស គាំទ្រផលិតផលក្នុងស្រុក!




