មហាព្រឹត្តការណ៍ប្រគំតន្រ្តីGanzberg Premium Idol Tour Concert សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តស្វាយរៀង ហើយនៅសប្ដាហ៍នេះ ដោយ ការប្រគំតន្ត្រីដ៏ធំសម្បើមមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី 06-07 ខែធ្នូ ឆ្នាំ២០២៤ នេះ ដែលមានទីតាំងនៅដីឡូត៍ផ្សារកំពង់ត្រាច ភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ចាប់ពីម៉ោង ០៦:០០ ល្ងាចតទៅ ។
កំពូល តារាចម្រៀងដែលនឹងចូលរួមច្រៀង មានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម និងតារាចម្រៀងជាច្រើនរូបទៀតរួមមាន លោក គូម៉ា លោក ជុំ លីណូ លោក Nak Fake លោក K-LA លោក Raksa លោក Young Spider កញ្ញាThyda Davika លោក JERM និងលោក RedKing។
ក្រៅពីការប្រគំតន្ត្រី របស់តារាចម្រៀង ដែល បានរៀបរាប់ ខាងលើក៏មានអមមកជាមួយការសម្ដែងshowពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេសSoundទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៏ ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន ។ ព្រឹត្តការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី ៕




