សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចកែសម្រួលរបៀបរបបការងារ និងបែងចែកភារកិច្ចជូន ឧបនាយករដ្ឋមន្ដ្រី ១២រូប រួមទាំងនាយករដ្ឋមន្ត្រីស្តីទី ៣រូប

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្ដីសម្រេចកែសម្រួលកំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនឧបនាយករដ្ឋមន្ដ្រី ទាំង១២រូប ដើម្បីជួយការងារនាយករដ្ឋមន្ដ្រី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្តីសម្រេចលេខ ២២៧ សសរ ឧបនាយករដ្ឋមន្ត្រីទាំង១២រូប ទទួលបានការប្រគល់ភារកិច្ចទៅតាមជំនាញ និងស្ថាប័នដែលខ្លួនដឹកនាំ ព្រមទាំងបេសកកម្មពិសេសផ្សេងៗទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។ ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ទី១ ពេលនាយករដ្ឋមន្ត្រីអវត្តមាន, ឯកឧត្តម ប្រាក់ សុខុន ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ទី២ និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ទី៣។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតីកាលទី៧ បានកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន ៣លើកមកហើយ ខណៈដែលចុងក្រោយថ្មីៗនេះ កាលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានកែសម្រួលសមាសភាពឧបនាយករដ្ឋមន្ត្រី ២រូបទៀតគឺ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានវិលត្រឡប់មកកាន់តួនាទីជា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិវិញ ជំនួស ឯកឧត្តម សុខ ចិន្តាសោភា៕