តម្លៃមាសនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ ចាប់ផ្ដើមឡើងថ្លៃមួយក្រឺតវិញហើយ ពោលគឺមានតម្លៃ ៣២០ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១០ដុល្លារ។

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ បានឱ្យដឹងនៅ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះថា មាស មានតម្លៃ៣២០ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣១០ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៤០ដុល្លារ និងទិញចូលក្នុងតម្លៃ ២៣០ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១៥ដុល្លារ ទិញចូល២២៦ដុល្លារ។
សូមជម្រាបជូនថា មាសកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ មានតម្លៃ៣១៩ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៩ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៣៩ដុល្លារ និងទិញចូលក្នុងតម្លៃ ២២៩ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១៤ដុល្លារ ទិញចូល២២៦ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕
