ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង រីថែល និងមជ្ឈមណ្ឌលកំសាន្ត Doozii បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាលារៀនអន្តរជាតិល្បីៗ នៅក្នុងរាជធានីភ្នំពេញ ដែលសុទ្ធសឹងតែជាស្ថាប័នអប់រំដែលមានគុណភាពនិងប្រព័ន្ធអប់រំល្អនៅក្នុងប្រទេសកម្ពុជារយៈពេល៣ថ្ងៃ នៅថ្ងៃទី៤ ៥ និង៦ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល។
ពិធីចុះអនុស្សរណៈនៃការយោគយល់(MOU)នេះ ធ្វើឡើងក្រោមវត្តមានរបស់ លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងមជ្ឈមណ្ឌលកំសាន្ត Doozii ព្រមទាំងវត្តមានរបស់អគ្គនាយក និងអគ្គនាយិកា ដែលមកពីសាលារៀនអន្តរជាតិល្បីៗដូចជា Albert International School, Asian International School, Planet International School, Beijing International Academy, Greenfield International School និង Mengly J. Quach Education និងការអញ្ជើញចូលរួមរបស់ លោកគ្រូអ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស ព្រមទាំងអ្នកតំណាងដែលមកពីស្ថាប័នអប់រំជាច្រើនរូប។
MOUនេះ ធ្វើឡើងក្នុងគោលបំណងបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ របស់គណៈគ្រប់គ្រងដោយផ្តោតសំខាន់លើការជួយជម្រុញដល់ភាពក្លាហាន ភាពច្នៃប្រឌិត និងសម្ថភាពនៃការគិតរបស់កូនៗសិស្សានុសិស្សទាំងអស់។
លោកជំទាវ លី សុខឆេង បានឱ្យតម្លៃយ៉ាងខ្ពស់លើការភ្ជាប់ភាពជាដៃគូរជាមួយស្ថាប័នអប់រំតាមរយៈការផ្ដល់ជូនឱកាសកម្សាន្តពិសេសៗដល់ប្អូនៗសិស្សានុសិស្សតាមរយៈការបញ្ចុះតម្លៃលើថ្លៃសំបុត្រ ការចូលរួមរៀបចំកម្មវិធីអប់រំក្នុងបរិវេណ Doozii និងការផ្ដល់ជូនជាច្រើនទៀត។
លោកជំទាវ លី សុខឆេង បានមានប្រសាសន៍បន្ថែមថា៖ «ដោយភ្ជាប់នឹងចក្ខុវិស័យវែងឆ្ងាយ ចង់អភិវឌ្ឍន៍ធនធានមនុស្សអោយមានភាពឈ្លាសវៃ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺជាធ្លុងមួយក្នុងការផ្ដល់ឱកាសកម្សាន្តអប់រំដល់ប្អូនៗសិស្សានុសិស្សបន្ថែមពី ការអប់រំក្នុងថ្នាក់រៀនដោយលោកគ្រូ អ្នកគ្រូ និង សាលារៀន»។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលកំសាន្ត Doozii ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន NTC Group និង Westline Education Group និងស្ថាប័នអប់រំដែលមកពីសាលារៀនអន្តរជាតិល្បីៗពីមុនមកផងដែរ។
សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលកំសាន្តកុមារ Doozii និង Super Doozii ត្រូវបានរៀបចំឡើងដោយមានចក្ខុវិស័យដើម្បីជំរុញដល់ភាពច្នៃប្រឌិត ការអប់រំស្របតាមបច្ចេកវិទ្យាទំនើប ដែលគិតគូរជាចំបងលើសុវត្ថិភាពកុមារ។
ដោយហេតុនេះហើយ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានវិនិយោគដើមទុនជាច្រើនដើម្បីអោយ Doozii ក្លាយជាមណ្ឌលកំសាន្តកុមារធំជាងគេ ដំបូងបង្អស់ ដើម្បីផ្តល់ជូនកុមារកម្ពុជានូវបទពិសោធន៍កម្សាន្ត និងការអប់រំយ៉ាងសម្បូរបែបតាមរយៈឧបករណ៍កម្សាន្តទំនើបៗនៅតាមតំបន់នានាដូចជា Creativity Zone, Passion Zone and Courage Zone ដែលមិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងផ្តល់ចំណេះដឹង បណ្តុះបញ្ញាស្មារតី ភាពច្នៃប្រឌិត និងភាពក្លាហាន ជាពិសេសពង្រឹងលំហាត់ប្រាណដល់កុមារ។
តាមរយៈការជឿទុកចិត្ត និងគាំទ្ររបស់មាតាបិតាកុមារកន្លងមក មជ្ឈមណ្ឌលកម្សាន្តកុមារនេះ បានអភិវឌ្ឍន៍ខ្លួនជា ២ ទីតាំង គឺ Doozii នៅក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល និង Super Doozii នៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។ ការពង្រីកខ្លួនរបស់មជ្ឈមណ្ឌលកំសាន្តកុមារ Doozii ទៅកាន់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល គឺឆ្លើយតបទៅនឹងការគាំទ្ររបស់មាតាបិតា នឹងដើម្បីផ្គត់ផ្គង់ទៅលើតម្រូវការកំសាន្តបែបទំនើប ទាន់សម័យ និងមានសុវត្ថិភាពដល់កុមារ។
សម្រាប់ព័ត៏មានបន្ថែម លោកអ្នកអាចតាមដានផេកផ្លូវការរបស់ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល(Chip Mong SenSok Mall) ឬទាក់ទងជួលទីតាំងតាមរយះលេខទូរស័ព្ទ៖ 066 401 222(@Amkeolong)