តម្លៃមាសនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឡើងថ្លៃបន្ដិចវិញហើយ ពោលគឺមានតម្លៃ ៣២២ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១២ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី១០ ខែធ្នូនេះ ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក តម្លៃហាងឆេងមាស កាលពីថ្ងៃទី០៩ ខែធ្នូ ម្សិលមិញនេះ លក់ចេញក្នុងតម្លៃ ៣១៨ ដុល្លារ ក្នុងមួយជី និងទិញចូល ៣០៨ដុល្លារ ក្នុងមួយជី។ បើធៀបតម្លៃហាងឆេង ថ្ងៃទី១០ ខែធ្នូ នេះ មាសឡើងថ្លៃ ៤ដុល្លារ ក្នុងមួយជី។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជា គឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ!
