ឱកាសនៃការផ្ដល់ជូនកាដូរថយន្ដរបស់បុរីវិមានសំណាងបានមកដល់ទៀតហើយ នៅក្នុងពិធីបុណ្យ 𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 &𝐘𝐞𝐚𝐫 𝐄𝐧𝐝 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧នៅថ្ងៃខាងមុខនេះ ដោយគិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៤។
លក្ខខណ្ឌងាយៗដើម្បីទទួលបានកាដូដ៏ពិសេសនេះ គឺគ្រាន់តែអតិថិជនទិញរាល់វីឡាទោលដ៏ប្រណិតលំដាប់អភិជន ដូចជា វីឡាព្រីនជាដើមពីបុរីវិមានសំណាង។

សូមជម្រាបជូនថា វីឡាព្រីនរបស់បុរីវិមានសំណាង បានរចនានូវសសរហ្គ្រិចយ៉ាងធំ លាយជាមួយនឹងល្បាក់ជ្រី ដែលបង្ហាញពីកិត្យានុភាពនៃការរស់នៅ និងអំណាចយ៉ាងអស្ចារ្យបំផុតសម្រាប់លោកអ្នក។
ដើម្បីទទួលបានព័ត៌មានលម្អិត ជុំវិញការផ្ដល់ជូនកាដូដ៏ពិសេសនេះ បងប្អូនទាំងអស់ អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗 ឬអញ្ជើញទៅដល់ទីតាំងផ្ទាល់តែម្ដង ទីតាំង៖ https://maps.app.goo.gl/zuQCtePSVUyzqEJJA ។
សូមជម្រាបថា បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់ អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់ គ្រួសារ អភិជន កម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕



