លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល សមាគមវិនិយោគិន នវានុវត្តន៍និងអភិវឌ្ឍន៍ (IDI) កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានជួបប្រតិភូដែលមកពីសហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម ហួត គីមឆា កុងស៊ុលកិត្តិយស និងប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៅអគារពាណិជ្ជកម្ម ហ្លេតអាយអិន បាយមេរីឌានជាន់ទី២៨។

ជំនួបធុរកិច្ចស្វែងរកឱកាសវិនិយោគដ៏សំខាន់នេះ មានការចូលរួមពី ថ្នាក់ដឹកនាំ សមាជិក នៃសមាគម (IDI), ប្រតិភូនៃអគ្គកុងស៊ុល ប្រចាំនៅរដ្ឋកាលីហ្វ័រញ៉ាចំនួន ៨រូប និងបណ្តាតំណាង ក្រុមហ៊ុនមកពីក្រៅប្រទេសចំនួន ១១រូប។
គោលបំណងនៃជំនួបនេះ ធ្វើឡើងដើម្បីភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនបញ្ជាទិញ ក្រុមហ៊ុននាំចូល និង ក្រុមហ៊ុនចែកចាយរបស់ សហរដ្ឋអាមេរិក និងក្រុមហ៊ុន/សហគ្រាសនានារបស់កម្ពុជា ហើយនឹងនាំវិនិយោគិនអាមេរិក មកសិក្សាអំពីឱកាសវិនិយោគ តាមរយៈការរៀបចំឱ្យមានជំនួបនានា ជាមួយក្រសួងពាក់ព័ន្ធនៅកម្ពុជា។
សូមជម្រាបថា លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម វិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI), ក្រុមហ៊ុន ID Capital និងជាប្រធានសមាគមសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ តែងតែជួយកៀរគរអ្នកវិនិយោគិនក្រៅប្រទេស មកជួយវិនិយោគនៅកម្ពុជា។ តាមរយៈការកសាងបណ្ដាញវិនិយោគិន ក្នុង-ក្រៅប្រទេស ក៏បានធ្វើឱ្យ IDI ជាសម្ព័ន្ធលោកដឹកនាំក្លាយជាស្ថាប័នឯកជននាំមុខ នៃប្រព័ន្ធអេកូឡូស៊ីវិនិយោគនៅកម្ពុជាផងដែរ៕




