ភ្នំពេញ៖ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង បាននាំយក Samsung Tablet Galaxy A9 Plus ចំនួន២២៣០ ប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោមអធិបតីភាព ឯកឧត្តម សេង ទៀង សម្រាប់ឧបត្ថម្ភជូន សិស្សានុសិស្សនិទ្ទេសAទូទាំងប្រទេស ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

ការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុន ជីប ម៉ុង នេះគឺដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស រហូតបានលទ្ធផលយ៉ាងគាប់ប្រសើរ។ លើសពីនេះទៅទៀត គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាធនធានដ៏មានតម្លៃ ចូលរួមជាកាតាលីករក្នុងការអភិវឌ្ឍប្រទេសជាតិទាំងមូល។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី៤ហើយដែលក្រុមហ៊ុន ជីប ម៉ុង បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A។ ជីប ម៉ុង បានឧបត្ថម្ភ ថេបប្ល៊ែត សរុបចំនួន ៦១១៧គ្រឿងដល់សិស្សនិទ្ទេស A ទូទាំងប្រទេសចាប់តាំងពីឆ្នាំ២០១៩មកដល់ឆ្នាំ២០២៤នេះ។

Samsung Tablet Galaxy A9 Plus ស័ក្តិសមសម្រាប់បំពេញការងារសិក្សា និងការកំសាន្តនានា ជាមួយនឹងមុខងារល្អៗដូចជា អេក្រង់ធំ 8.7” អាចធ្វើការស្វ័យសិក្សា ស្វែងរកព័ត៌មានទូទៅ ឬកម្សាន្តបានងាយស្រួល ទំហំថ្ម7,040mAh ដែលអាចផ្តល់ជូនលោកអ្នកនូវការប្រើប្រាស់បានយូរដោយមិនមានការព្រួយបារម្ភ និងកម្រិតសាកថ្មល្បឿនលឿន 15W កាមេរ៉ាក្រោយ 8MP និង មុខ 5MP ប្រើប្រាស់មុខងារ Samsung DeX ដែលអាចប្រែក្លាយ Tablet ទៅជាកូនកាត់កុំព្យូទ័រ៕




