តម្លៃមាសនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ចុះថ្លៃបន្ដិចវិញហើយ ពោលគឺមានតម្លៃ ៣២៥ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១៥ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី១៣ ខែធ្នូនេះ ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក តម្លៃហាងឆេងមាស កាលពីថ្ងៃទី១២ ខែធ្នូ ម្សិលមិញនេះ លក់ចេញក្នុងតម្លៃ ៣២៨ ដុល្លារ ក្នុងមួយជី និងទិញចូល ៣១៨ដុល្លារ ក្នុងមួយជី។ បើធៀបតម្លៃហាងឆេង ថ្ងៃទី១៣ ខែធ្នូ នេះ មាសចុះថ្លៃ៣ដុល្លារ ក្នុងមួយជី។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជា គឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ!
