រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP មាន៣១.៣៦ប៊ីលានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) មានចំនួន៣១.៣៦ប៊ីលានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងឱ្យដឹងដូច្នេះនៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្រោមមូលបទ «យុគសម័យថ្មី នៃពាណិជ្ជកម្ម» នាព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។

លោកស្រី ចម និម្មល បានគូសបញ្ជាក់ថា៖ ទីផ្សារ RCEPជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា ដែលមានប្រហែល៦២.១ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។

លោកស្រីរដ្ឋមន្ត្រី បានលើកឡើងថា៖ ទីផ្សារធំដែលគាំទ្រការនាំចេញរបស់កម្ពុជា ក្រៅពីអាស៊ាន មានសាធារណរដ្ឋប្រជាមានិតចិន  ហុងកុង អាមេរិក សហភាពអឺរ៉ុប ជប៉ុន កាណាដា សាធារណរដ្ឋកូរ៉េ ចក្រភពអង់គ្លេស  អូស្ត្រាលី នូវែលសេឡង់ និងអារ៉ាប់រួមអេមីរ៉េត។

គិតត្រឹមរយៈពេល ១១ ខែ នៃឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាបានកើនដល់ ៥០,៤៦ ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណ ១៥,៩៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ។

លោកស្រីរដ្ឋមន្ត្រី បានបន្តឱ្យដឹងថា៖ ក្នុងទំហំពាណិជ្ជកម្មសរុបជាង៥០ ប៊ីលានដុល្លារអាមេរិក  ការនាំចេញមានទំហំ២៤.៣៤ប៊ីលានដុល្លារ កើនឡើង១៤.៣៦ភាគរយ និងការនាំចូលប្រហែល២៦.១ភាគរយ កើនឡើង១៧.៤៨ភាគរយ ធៀបនឹងឆ្នាំ២០២៣។

លោកស្រី បានលើកឡើងថា៖ទីផ្សារធំដែលគាំទ្រការនាំចេញរបស់កម្ពុជា ក្រៅពីអាស៊ាន មានសាធារណរដ្ឋប្រជាមានិតចិន  ហុងកុង អាមេរិក សហភាពអឺរ៉ុប ជប៉ុន កាណាដា សាធារណរដ្ឋកូរ៉េ ចក្រភពអង់គ្លេស  អូស្ត្រាលី នូវែលសេឡង់ និងអារ៉ាប់រួមអេមីរ៉េត ៕