តម្លៃមាសនៅថ្ងៃទី១៩ ខែធ្នូ ចុះថ្លៃជាគំហុក

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ធ្លាក់ថ្លៃជាគំហុកបើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៣១២ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣០២ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី១៩ ខែធ្នូនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក តម្លៃហាងឆេងមាស កាលពីថ្ងៃទី១៨ ខែធ្នូ ម្សិលមិញនេះ លក់ចេញក្នុងតម្លៃ ៣២០ ដុល្លារ ក្នុងមួយជី  និងទិញចូល ៣១០ដុល្លារ ក្នុងមួយជី។ បើធៀបតម្លៃហាងឆេង ថ្ងៃទី១៩ ខែធ្នូ នេះ មាសចុះថ្លៃ៨ដុល្លារ ក្នុងមួយជី។

សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជា គឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ!