ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ៤ គឺ BLISSFULL CAPITAL CO., LTD, SING FU SUN (CAMBODIA) PLASTIC CO., LTD, RUIZEXING CHEMICAL TECHNOLOGY CO., LTD, INTER-MATTRID BEVERAGE (CAMBODIA) CO., LTD ដែលមានទុនវិនិយោគ ខ្ទង់លានដុល្លារសហរដ្ឋអាមេរិក នៅលើទឹកដីខេត្តកណ្តាលជាប់រាជធានីភ្នំពេញនិងអាចបង្កើតការងារបានចំនួន ៩៧៦កន្លែង។
១- “BLISSFULL CAPITAL CO., LTD” គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍៥៣២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៩,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។
២- “SING FU SUN (CAMBODIA) PLASTIC CO., LTD” គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក (Preform, Cap, Bottle) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២កន្លែង។
៣- “RUIZEXING CHEMICAL TECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២០,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៤កន្លែង។
៤- “INTER-MATTRID BEVERAGE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្រាបៀរ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគចំនួន ៧៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥០កន្លែង។