ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានចេញប្រកាស ស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកទាំង១៣ នៃខេត្តកណ្ដាល។

ស្រុកទាំង១៣ នៃខេត្តកណ្ដាល រួមមាន៖ រដ្ឋបាលក្រុងតាខ្មៅ, រដ្ឋបាលក្រុងសំពៅពូន, រដ្ឋបាលក្រុងអរិយក្សត្រ, រដ្ឋបាលស្រុកខ្សាចកណ្ដាល, រដ្ឋបាលស្រុកមុខកំពូល, រដ្ឋបាលស្រុកកៀនស្វាយ, រដ្ឋបាលស្រុកល្វាឯម, រដ្ឋបាលស្រុកអង្គស្នួល, រដ្ឋបាលស្រុកពញ្ញាឮ, រដ្ឋបាលស្រុកកណ្ដាលស្ទឹង, រដ្ឋបាលស្រុកស្អាង, រដ្ឋបាលស្រុកកោះធំ និងរដ្ឋបាលស្រុកលើកដែក។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកណ្ដាលត្រូវប្រើប្រាស់ ដូចខាងក្រោម៖១. ដាក់នៅកន្លែងធ្វើការងារនៅរដ្ឋបាលក្រុង ស្រុក២. ប្រើប្រាស់នៅលើលិខិត ស្រោមសំបុត្រ និង
ឯកសារផ្លូវការពាក់ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក៣.ប្រើប្រាស់ក្នុងពិធីនានា ឯកសណ្ឋាន និងប្រើប្រាស់ក្នុងកិច្ចការជាផ្លូវការផ្សេងៗ តាមការចាំបាច់។
សូមបញ្ជាក់ដែរថា គិតមកដល់បច្ចុប្បន្ន ក្រសួងមហាផ្ទៃ បានដាក់ចេញប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកចំនួន ១២ខេត្ត សរុប ៩៤ ក្រុង ស្រុក រួមមាន៖ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ និងខេត្តកណ្ដាល៕ អត្ថបទ៖ ហ្សាលីន


