ថ្លែងសារពិសេសចេញពីគេហដ្ឋានសម្តេចផ្ទាល់នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសទឹកប្រាក់ ដែលសប្បុរសជន បានចូលរួមថវិកា ជូនដល់រដ្ឋាភិបាល ទិញវ៉ាក់សាំងគិតមកដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ មានចំនួនជាង ៤៨ លានដុល្លារ និងប្រាក់រៀលចំនួន ៣៩០០ លានរៀល។
ប្រមុខរដ្ឋាភិបាលមានបំណងចាក់ជូនវ៉ាក់សាំងជូនប្រជាជនឱ្យបាន១០លាននាក់ ដែលត្រូវការវ៉ាក់សាំងរហូត២០លានដូស និងតម្រូវការចំពោះមុខនាដំណាក់កាលទីមួយ ចំនួន១លានដូស សម្រាប់ចាក់ជូន៥០មុឺននាក់ ដែលកំពុងបំពេញការងារនៅកន្លែងដែលមានហានិភ័យ និងកំពុងមានហានិភ័យ ដែលអាទិភាពផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៍គ្រប់ប្រភេទរហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃ ការចូលរួមនេះជាស្មារតីសាមគ្គីភាពយ៉ាងធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជន។