ធនាគារ ជីប ម៉ុង និងគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ជួបប្រជុំពិភាក្សាស្ដីពី ការងារបរិយាបន្នហិរញ្ញវត្ថុ និងការលើកកម្ពស់ប្រាក់រៀល

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្ដម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា អញ្ជើញធ្វើទស្សនកិច្ច ទីស្នាក់កណ្ដាល របស់ធនាគារ ជីប ម៉ុង ខមមើសលប៊ែង ម.ក ដើម្បីពិភាក្សាការងារ
បរិយាបន្នហិរញ្ញវត្ថុ និងការលើកកម្ពស់ប្រាក់រៀលនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្ដម យឹម លាត បានលើកឡើងថា ការងារបរិយាបន្នហិរញ្ញវត្ថុ ជាយុទ្ធសាស្រ្ដយ៉ាងសំខាន់ក្នុងការផ្ដល់នូវលទ្ធភាពដល់ប្រជាពលរដ្ឋទូទៅ ក្នុងការយល់ដឹងច្បាស់ និងទទួលបានសេវាហិរញ្ញវត្ថុដែលមានគុណភាពនិងស្តង់ដារប្រើប្រាស់សមស្របតាមតម្រូវការពីគ្រឹះស្ថានធនាគារ ដែលជាលទ្ធផលក្នុងការចូលរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការជ្រោមជ្រែងបន្ថែមក្នុងការពង្រឹងឲ្យចូលរួមប្រើប្រាស់ប្រាក់រៀលផងដែរ។

ថ្នាក់ដឹកនាំ និង បុគ្គលិកគ្រប់ជាន់ថ្នាក់នៃធនាគារ ជីប ម៉ុង មានកិត្តិយសក្រៃលែងដែលបានទទួលស្វាគមន៍ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការមួយនេះ ហើយ  ប្ដេជ្ញាយ៉ាងមុតមាំក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សហគមន៍ និងជំរុញការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយ ក៏ដូចជាគាំទ្រកិច្ចផ្តួចផ្តើមនានារបស់ ធនាគារជាតិនៃកម្ពុជា ដែលតែងតែជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង។