តើមានព្រឹត្តិការណ៍ធំៗអ្វីខ្លះ នាថ្ងៃឆ្លងឆ្នាំនៅកម្ពុជា ឆ្នាំ២០២៥ខាងមុខនេះ?
ក្រសួងទេសចរណ៍បានឱ្យដឹងថា ឆ្លងឆ្នាំសកល២០២៥ខាងមុខនេះ កម្ពុជានឹងមានព្រឹត្តិការណ៍ធំៗចំនួន៤រួមមាន៖

១,សាទរកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ
២, ឆ្លងឆ្នាំសកល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ
៣, ប្រគុំតន្រ្តី សម្តែងសិល្បៈ តាំងពិព័រណ៍ បង្ហោះគោម វិថីម្ហូបអាហារ សម្តែងសិល្បៈបុរាណប្រពៃណី នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានតេជោ រមណីយដ្ឋានតំបន់ឆ្នេរ ឆ្នេរអូរត្រេះ និងឆ្នេរអូឈើទាល
៤, ពិព័រណ៍ម្ហូបអាហារ នៅថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ នៅមុខអគារសារមន្ទីរប្រវត្តិសាស្ត្រ
ទន្ទឹមគ្នានេះ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាកម្សាន្តដោយក្តីរីករាយ នាថ្ងៃឆ្លងឆ្នាំសកល ក្នុងព្រឹត្តិការណ៍ខាងលើផងដែរ។
បើតាមក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំសកល ២០២៥ ខាងមុខនេះ នឹងមានបើកព្រឹត្តិការណ៍នៅខេត្តបន្តបន្ទាប់ទៀតផងដែរ៕

