ភ្លៀងមួយមេយប់មិញ សំរាមចូលពេញ អូស្ដេចមឹក ផ្លូវ ៣០១ កុំអីចូលពេញសមុទ្រទៀត។ នេះបើយោងតាមទំព័រហ្វេសបុក លោកអភិបាលខេត្តព្រះសីហនុ គួច ចំរើន បានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
បើតាមក្រសួងបរិស្ថាន បានឲ្យដឹងថា ចាប់តាំងពីការបង្កើតប្លាស្ទិកដំបូងរហូតដល់ឆ្នាំ ២០១៥ សំរាមប្លាស្ទិកមានចំនួនប្រមាណជាជាង៨.៣ ពាន់លានតោន ហើយមានតែ ៩% តែប៉ុណ្ណោះនៃសំរាមប្លាស្ទិកដែលបានកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ។ នេះបើយោងតាមទំព័រហ្វេសបុកក្រសួងបរិស្ថាន បានឲ្យដឹងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ។ ក្រសួងបានបន្ថែមថា សំណល់ប្លាស្ទិកដ៏ច្រើនទំាងនេះបានធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថាន ជីវចម្រុះ និងមនុស្ស។
លោក គួច ចំរើន បានបញ្ជាក់ថា ស្រុកយេីង សំបូរណាស់សំរាម មិនថាក្នុងទឹក ឬលើគោកនោះទេ។ អនាម័យ នាំមកនូវសុខភាពល្អ ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព