មន្រ្តីជាន់ខ្ពស់កសិកម្ម ពិភាក្សាជាមួយកសិករផលិតស្រូវស្រងែស្រាលតំបន់អាងទឹកកំពីងពួយ រៀបចំសហគមន៍ដើម្បីផលិតស្រូវនាំចេញទៅទីផ្សារអឺរ៉ុប

សង្គម​ និង​សេដ្ឋកិច្ច

លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលជួបកសិករផលិតស្រូវស្រងែស្រាលនៅតំបន់អាងទឹកកំពីងពួយ ពីការរៀបចំតំបន់និងសហគមន៍ ដើម្បីផលិតស្រូវពូជស្រងែស្រាលសម្រាប់ការនាំចេញទៅទីផ្សារអឺរ៉ុប ដោយប្រើគ្រាប់ពូជសុទ្ធនិងប្រើថ្នាំកសិកម្មតាមស្តង់ដាទីផ្សារអឺរ៉ុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលជួបរបស់លោករដ្ឋលេខាធិការក្រសួងកសិកម្ម បន្ទាប់ពីចូលរួមកម្មវិធីបិទការប្រជុំបូកសរុបការងារប្រចាំឆ្នាំរបស់ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ធ្នូ ២០២៤។

ក្នុងជំនួបនោះ កសិករបានយល់និងមានការចាប់អារម្មណ៍ពីគោលការណ៍ផលិតស្រូវសម្រាប់ទីផ្សារអឺរុប ហើយនឹងនាំគ្នាចុះឈ្មោះជាមួយមន្ត្រីកសិកម្មឃុំដើម្បីទទួលការគាំទ្របន្ថែមផ្នែកបច្ចេកទេស និងការរៀបចំជាក្រុមសហគមន៍អ្នកផលិត។

សូមជម្រាបជូនថា តម្លៃស្រូវស្រងែស្រាលគិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៤ មានតម្លៃចន្លោះពី១ ១១០ ទៅ១ ១២០រៀល ក្នុងមួយគីឡូក្រាម ទៅតាមតំបន់ និងប្រភេទស្រូវ។ ដោយឡែក​ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះ មានតម្លៃ ១ ១៥០រៀល ក្នុងមួយគីឡូ។ (នេះបើតាមការឱ្យដឹងពីឈ្មួញទិញស្រូវនៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់)