បើកទំព័រឆ្នាំថ្មី តើតម្លៃប្រេងសាំងចុះឬឡើង?

សង្គម​ និង​សេដ្ឋកិច្ច

ចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ តម្លៃប្រេងសាំងនៅកម្ពុជាចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែមករា នឹងត្រូវលក់រាយក្នុងតម្លៃ៣ ៩៥០រៀល នៅក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និងម៉ាស៊ូតតម្លៃ ៣ ៨០០រៀល ក្នុងមួយលីត្រ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមបណ្ដាស្ថានីយនានាក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ត្រូវលក់រាយក្នុងមួយលីត្រ តម្លៃ៣,៩៥០រៀល សម្រាប់សាំងធម្មតា និងម៉ាស៊ូតលក់រាយតម្លៃ៣,៨០០រៀល ក្នុងមួយលីត្រ។

តម្លៃនេះ បើប្រៀបធៀបត្រឹមថ្ងៃទី២១ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឃើញថា តម្លៃសាំង និងមាស៊ូតនៅរក្សាតម្លៃថេរដដែល។

គួរបញ្ជាក់ថា ការកំណត់តម្លៃប្រេងខាងលើនេះ គឺផ្អែកទៅលើទីផ្សារអន្តរជាតិ ប៉ុន្តែដោយអនុវត្តតាមគោលការណ៍ដែលដាក់ចុះមកសម្តេចធិបតីហ៊ុន ម៉ាណែត ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ៕