ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានភ្ញៀវទេសចរដើរលេងកម្សាន្តក្នុងឱកាសបុណ្យឆ្នាំសកលឈានចូលឆ្នាំ ២០២៥ សរុបចំនួន ៣ ៥៣៥ ៣២៥នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បើយោងតាមមន្ទីរទេសចរណ៍រាជធានី ខេត្តនានា ក្នុងចំនោមភ្ញៀវទេសចរខាងលើនោះ មានភ្ញៀវជាតិជិត ៣ ៤៨៨ ០៦៥ នាក់ និងភ្ញៀវអន្តរជាតិចំនួន ៤៧ ២៦០ម៉ឺននាក់។
សូមបញ្ជាក់ដែរថា ក្នុងឱកាសបុណ្យឆ្នាំសកលឈានចូលឆ្នាំនេះ ចំពោះរាជធានី-ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង៥ រួមមាន៖
១. រាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរសរុបចំនួន១,៥៧៣,៤៧៩នាក់។
២. ព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុបចំនួន៤២២,៨២៩នាក់។
៣. សៀមរាប ទទួលបានភ្ញៀវទេសចរសរុបចំនួន៣៣៣,៦៦០នាក់។
៤. បាត់ដំបង ទទួលបានភ្ញៀវទេសចរសរុបចំនួន៣២៤,៧៦០នាក់។
៥. កំពត ទទួលបានភ្ញៀវទេសចរសរុបចំនួន ២២៧,៩៧៦នាក់។
សូមជម្រាបជូនថា ឆ្លងឆ្នាំសកល២០២៥នេះ កម្ពុជាបានរៀបចំនូវព្រឹត្តិការណ៍ធំជាច្រើន នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីចូលរួមអបអរសាទរ ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តផងដែរ៕អត្ថបទ៖ ហ្សាលីន




