របាយការណ៍គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេលមួយឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេស អញ្ជើញចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១ ០២៣ ៦៨៨ នាក់ ដោយរកចំណូលបានចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារអាមេរិក។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំនួនភ្ញៀវទេសចរបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងឆ្នាំ២០២៤នេះ មានការកើនឡើងជាង ២៨ភាគរយ បើធៀបនឹងឆ្នាំ២០២៣ មានតែ ៧៩៨ ០៦៩នាក់ប៉ុណ្ណោះ។
ដោយឡែកបើគិតត្រឹមតែក្នុងខែធ្នូ ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរបរទេស មានចំនួន១២៥ ៣៤៩នាក់ កើនឡើង២៧,៨១% ទទួលបានចំណូល ៥ ៩១៨ ១៤៨ដុល្លារ កើនឡើង២៧,២១% បើធៀបរយៈដូចគ្នានៅឆ្នាំ២០២៣។
សូមជម្រាបជូនថា រយៈពេល១២ខែ ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរបរទេសបានទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៧៩៨ ០៦៩នាក់ រកចំណូលបានជាង ៣៧ លានដុល្លារអាម៉េរិក៕


