ភ្នំពេញ៖ គម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច (AIMS) បានអនុវត្តអស់រយៈពេល ៨ឆ្នាំមកហើយ។ សម្រាប់ដំណាក់កាលទី១ មានទឹកប្រាក់ ៣៩លានដុល្លារអាម៉េរិក ជាទុនកម្ចីរបស់ស្ថាប័ន IFAD ហើយសម្រាប់ដំណាក់កាលទី២ ក្នុងទឹកប្រាក់ ២០លានដុល្លារអាម៉េរិក។នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានឱ្យដឹងទៀតថា៖ ការអនុវត្តគម្រោង ក្នុងឆ្នាំ២០២៤ សម្រេចបានលទ្ធផលជាច្រើនដូចជាសម្របសម្រួលការចុះកិច្ចសន្យាទិញ-លក់ បានចំនួន ២៨ ២៣៥គ្រួសារ ស្មើនឹងទឹកប្រាក់ ៣៨ ០៨៨ ៧៦៩ដុល្លារអាម៉េរិកខណៈមូលនិធិអភិវឌ្ឍន៍តាមវិស័យ (SDF) អនុវត្តបាន ៩៣ទីតាំង ស្មើនឹងទឹកប្រាក់ ២ ៤៨៩ ២៥០ដុល្លារអាម៉េរិក។
ចំណែកហិរញ្ញប្បទានឥតសំណង (VCIF) ផ្តល់ជូនគ្រួសារក្រីក្រចំនួន ៧០៩គ្រួសារ ស្មើនឹងទឹកប្រាក់១ ០១១ ៥០០ ដុល្លារអាម៉េរិក៕
