ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនស៊ី.ភី.ខេមបូឌា បានអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីប្រមូលទិញពោតក្រហម ដំឡូងមី កញ្ចុងអង្ករ និងកន្ទក់ ពីកសិករក្នុងស្រុក។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា៖ ជាលទ្ធផលនៃកិច្ចសហការ ពោតក្រហមចំនួន ៣៦៦ ៣៨៦តោន ដំឡូងមីចំនួន ១៣២ ៣៩៧តោន និងកន្ទក់ចំនួន ១១០ ៨៣៦តោន បានត្រូវប្រមូលទិញពីកសិករ។
ចំណែកការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាចំនួន៥ រវាងក្រុមហ៊ុនបន្លែ រួមមាន៖ CamAgri, Lala CSDS, ផ្សារកូនកាំបិត, ផ្សារខ្មែរបន្លែធម្មជាតិ និងផ្សារស្នាដៃម៉ែ ជាលទ្ធផលក្រុមហ៊ុនទទួលទិញមាន់ចំនួន ៥ ២៨១គីឡូក្រាមស្មើនឹងទឹកប្រាក់ ៣០ ៤៧១ដុល្លារអាម៉េរិក និងផលិតផលបន្លែចំនួន ១៩៦ ៣១១គីឡូក្រាម ស្មើនឹងទឹកប្រាក់ ៩៨ ១០០ដុល្លារអាម៉េរិក៕
