ក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា ទទួលការទទួលស្គាល់សម្រាប់ការអភិវឌ្ឍតំបន់លំនៅឋាន និងការរចនាដែលប្រកបដោយនិរន្តរភាព ក្នុងព្រឹត្តិការណ៍ PROPERTYGURU PROPERTY AWARDS 2024 នៅទីក្រុងបាងកក

សង្គម​ និង​សេដ្ឋកិច្ច

ខែធ្នូ ២០២៤, បាងកក, ប្រទេសថៃ – ក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធឈានមុខគេនៅកម្ពុជា ត្រូវបានគេផ្តល់ពានរង្វាន់ដ៏មានកិត្តិយសចំនួនពីរគឺ Best Township Development (Cambodia) សម្រាប់ទីក្រុងកោះពេជ្រ និង Best Sustainable Design (Cambodia) សម្រាប់គម្រោង Connexion ដែលបង្ហាញពីការការខិតខំប្រឹងប្រែងរបស់អូស៊ីអាយស៊ីក្នុងការឆ្ពោះទៅរកការបង្កើតថ្មីប្រកបដោយនិរន្តរភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការទទួលស្គាល់នេះបន្តពីជោគជ័យរបស់ ក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា នៅព្រឹត្តិការណ៍ឆ្នាំ ២០២៣ ដែលទទួលបានពានរង្វាន់អ្នកអភិវឌ្ឍឆ្នើម (Cambodia) និងគម្រោងលំនៅឋាន Diamond Bay Garden ដែលបានទទួលការទទួលស្គាល់ថាជាគម្រោងល្អបំផុតក្នុងតំបន់ទឹក (Asia) ជាមួយទេសភាពដ៏អស្ចារ្យនៃទន្លេមេគង្គ។

លោក Thierry Tea ដែលជាអនុប្រធានរបស់ក្រុមហ៊ុន បានថ្លែងថា”ការទទួលស្គាល់នេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការអភិវឌ្ឍទីក្រុងដែលឆ្លើយតបទៅនឹងវឌ្ឍនភាពរបស់យុវជនកម្ពុជាដែលកំពុងមានសន្ទុះឈានទៅមុខ”

ការអភិវឌ្ឍទីក្រុងកោះពេជ្រជាតំបន់សេដ្ឋកិច្ច និងកម្សាន្ត

ទីក្រុងកោះពេជ្រ ជាតំបន់អភិវឌ្ឍលើផ្ទៃដីចំនួន ១០០ ហិកតា ដែលត្រូវបានគេស្គាល់កាលពីមុនថាជា “កោះខ្លាង” ត្រូវបានអភិវឌ្ឍយ៉ាងខ្លាំងក្នុងរយៈពេល ១៨ ឆ្នាំ។ បច្ចុប្បន្ននេះ តំបន់នេះមានអ្នករស់នៅជាង១៥,០០០ នាក់ និងអ្នកធ្វើការជាង ៧,០០០ នាក់។ ទីក្រុងនេះបានទាក់ទាញបណ្តាក្រុមហ៊ុនអន្តរជាតិដូចជា Unilever, Nestlé, Maersk, KPMG, Legrand, Jotun, Minibea, AIA, Starbucks និង JTI ក៏ដូចជាបានទទួលស្វាគមន៍តារាពិភពលោកដូចជា Manny Pacquiao, PSY, Charlie Puth ជាដើម។

កោះពេជ្របន្តទាក់ទាញយីហោអាហារ និងភេសជ្ជៈល្បីៗពីក្នុងប្រទេសនិងអន្តរជាតិ ដែលធ្វើឱ្យតំបន់នេះកាន់តែរស់រវើកនិងមានការរីកចម្រើន។ ជាក់ស្តែងយីហោថ្មីៗរួមមាន Little Caesars, Kaiwan Baan Sushi និង Starbucks Reserve ដែលនឹងបើកដំណើរការខាងមុខនេះ ជាមួយនឹងហាងទំនើបក្នុងស្រុកផ្សេងទៀត។ ទន្ទឹមនឹងនេះគម្រោងត្រូវបើកអាជីវកម្មអាហារ និងភេសជ្ជៈថ្មីចំនួន ២០ ទៀតនៅក្នុងឆ្នាំ ២០២៥។**

Seriously experienced event photography by www.SNAPP.media

Connexion: មជ្ឈមណ្ឌលសម្រាប់ការបង្កើតថ្មីប្រកបដោយនិរន្តរភាព

Connexion ដែលទទួលពានរង្វាន់ Best Sustainable Design មានទីតាំងនៅចំកណ្តាលទីក្រុងកោះពេជ្រ គឺជាគម្រោងអភិវឌ្ឍចម្រុះប្រកបដោយបរិយាកាសធម្មជាតិ ដែលបានរចនាឡើងដើម្បីជម្រុញការរួមគ្នាបង្កើតថ្មីៗ។ Connexion គឺជាកន្លែងនៃបណ្តុំ សហគ្រិនទាំងចាស់ និងថ្មី ហើយក៏ជាកន្លែងនៃអ្នកបច្ចេកវិទ្យាផងដែរ។

លោក Thierry Tea បានបន្ថែមថា “Connexion ជាការបង្ហាញនូវចក្ខុវិស័យរបស់យើងក្នុងការបង្កើតលំហដែលបង្កើតគំនិតប្រកបដោយច្នៃប្រឌិត និងនិរន្តរភាព។”

មជ្ឈមណ្ឌលបច្ចេកវិទ្យាទំហំ ៤៥,០០០ ម៉ែត្រការេនេះ គឺជាទីតាំងរបស់ការិយាល័យក្រុមហ៊ុន និងអាជីវកម្មអាហារ-ភេសជ្ជៈ ដោយរួមមានស្ថាប័នជាតិចាប់ផ្តើមឌីជីថលកម្ពុជា (Federation of Cambodian Startups), Dreamlab, Dichi Academy, Robot Young Academy, Sabay Cambodia Network Exchange, Studio Collections, AI Farm និង Peanex by The Desk។ ក្រុមហ៊ុនដែលមានច្នៃប្រឌិតចំនួន៣០ ទៀត គ្រោងនឹងបើកការិយាល័យនៅទីនេះត្រឹមពាក់កណ្តាលឆ្នាំ២០២៥។

ក្នុងរយៈពេលតិចជាង ៦ ខែ មជ្ឈមណ្ឌលនេះបានធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍សហគមន៍ដូចជា Cambodia Tech Catalyst ដែលទទួលបានការគាំទ្រពី Google Cloud, Oktoberfest ដោយ German Business Cambodia និងយុទ្ធនាការភ្នំពេញស្អាតផងដែរ។

ការទទួលស្គាល់ថ្នាក់តំបន់សម្រាប់ស្ថាប័នឈានមុខ

ព្រឹត្តិការណ៍នេះបាននាំឱ្យទទួលការជួបជុំជាមួយក្រុមហ៊ុនអភិវឌ្ឍល្បីៗដូចជា UOL Group, Sansiri, Sime Darby, Ayala, Sinar Mas។ក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា បានបង្ហាញភាពរឹងមាំក្នុងឧស្សាហកម្មអចលនទ្រព្យទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក Thierry Tea បញ្ចប់ថា “យើងកំពុងឈានទៅថ្ងៃខួប២៥ឆ្នាំរបស់អូស៊ីអាយស៊ី ហើយពានរង្វាន់ទាំងនេះបានសរបញ្ជាក់ពីការខិតខំប្រេងប្រែងនៃការងាររបស់ក្រុមយើងដែលមានគោលដៅអភិវឌ្ឍនរួមគ្នានោះគឺ ដោយខ្មែរ សម្រាប់ខ្មែរ។”

អំពីក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា

បង្កើតឡើងនៅឆ្នាំ ២០០០ ក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា គឺជាក្រុមហ៊ុនអភិវឌ្ឍឈានមុខគេដែលមានវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងវិស្វកម្ម សុខាភិបាលការអប់រំ កសិកម្ម ព័ត៌មានមជ្ឈមណ្ឌល ពាណិជ្ជកម្ម និងចែកចាយ។ជាមួយនឹងការវិនិយោគជាង ១០ ពាន់លានដុល្លារអាមេរិក និងបុគ្គលិកជាង ១៧,៥០០ នាក់ យើងប្តេជ្ញាផ្គត់ផ្គង់ការរីកចម្រើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។