(ភ្នំពេញ)៖ ជាមួយសន្ទុះនៃការគាំទ្រដ៏ខ្លាំងក្លារបស់កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី ៣ ខុសប្លែកពីរដូវកាលមុនៗ ខ្មែរ ប៊ែវើរីជីស ដែលមាន CAMBODIA BEER និងទឹកពិសាកម្ពុជា សម្រេចឧបត្ថម្ភផ្តាច់មុខកម្មវិធី MasterChef Cambodia រដូវកាលទី ៤ ដើម្បីរួមគ្នាលើកស្ទួយវប្បធម៌ម្ហូបអាហារនៅកម្ពុជា។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើឲ្យកម្មវិធីនេះ មិនត្រឹមតែជាកម្មវិធីកំសាន្តចំណីទស្សនីយភាពនោះទេ តែជាការផ្សព្វផ្សាយពីវិស័យម្ហូបអាហារ ក៏ដូចជាវេទិកាស្វិតស្វាញក្នុងផ្ទះបាយដែលសុក្រឹតសម្រាប់បេក្ខជន-បេក្ខនារី បញ្ចេញសមត្ថភាពពិត ចេះច្នៃប្រឌិត ជ័យលាភីដល់ដៃ!
CAMBODIA BEER និង ទឹកពិសាកម្ពុជារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានស្វាគមន៍ទំព័រថ្មី ដោយប្រកាសបើករដូវកាលទី ៤ របស់កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក MasterChef Cambodia កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ ដោយមានវត្តមានអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមទាំងដៃគូសហការនាំយកកម្មវិធីនេះ លោក Dave Ulmer នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Broadcasting Service ផងដែរ។

តាមសុន្ទរកថារបស់អ្នកឧកញ៉ា លាង ម៉េង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបន្តឧបត្ថម្ភផ្តាច់មុខក្នុងកម្មវិធីនេះ គឺដើម្បីជាការលើកស្ទួយដល់វិស័យម្ហូបអាហារនៅកម្ពុជា ដែលជាវិស័យមួយដើរតួសំខាន់ក្នុងការទាក់ទាញកំណើនទេសចរណ៍ជាតិ និងអន្តរជាតិមកកម្ពុជា ក៏ជាគន្លឹះមួយក្នុងការជម្រុញវិស័យបដិសណ្ឋាកិច្ច និងវិស័យពាក់ព័ន្ធផ្សេង ឱ្យរីកចម្រើនព្រមគ្នា។
សម្រាប់បេក្ខជន-បេក្ខនារីដែលទទួលបានជ័យលាភី នឹងទទួលបានទឹកប្រាក់សុទ្ធចំនួន ២០០ លានរៀល ជាពិសេសឱកាសក្លាយជាចុងភៅប្រចាំសណ្ឋាគារលំដាប់ស្តង់ដាអាមេរិក HYATT REGENCY PHNOM PENH។ អ្នកឧកញ៉ា ក៏បានបន្ថែមរង្វាន់លើកទឹកចិត្តសម្រាប់ជ័យលាភីរងទី ១ ទទួលបានម៉ូតូ Vespa មួយគ្រឿង និង ជ័យលាភីរងទី ២ ទទួលបានទូរស័ព្ទ Samsung Galaxy Z Fold 6 មួយគ្រឿង។
CAMBODIA PREMIUM កាន់តែប្រណិត កាន់តែស្និទ្ធស្នាល!
ទឹកពិសាកម្ពុជា បន្សុទ្ធគ្រប់តំណក់ជាមួយបច្ចេកវិទ្យា SMART TRIPLE FILTER!










