យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ប្រជាកសិករចំនួន២៨៥គ្រួសារនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានផ្តិតមេដាយស្ម័គ្រចិត្តស្នើសុំចងក្រងគ្នា ជាសហគមន៍កសិកម្មទំនើបដើម្បីផលិតស្រូវសែនក្រអូបលក់បានតម្លៃថ្លៃ ជំនួសឱ្យពូជស្រូវ OMវិញ។
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថា បងប្អូនកសិករចំនួន ២៨៥គ្រួសារ មានផ្ទៃដីដាំដុះស្រូវសរុប ជិត៣៣០០ហិកតា នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ផលិតស្រូវសែនក្រអូបក្នុងតម្លៃកុងត្រាទុកមុន ១៣៥០រៀលក្នុងគីឡូក្រាម។ កសិករទាំងនេះ ភាគច្រើនជាអ្នកកំពុងផលិតស្រូវOM ដែលជាពូជរបស់ប្រទេសវៀតណាម។
លោកបន្តថា ដោយមើលឃើញពីអត្ថប្រយោជន៍ទីផ្សារល្អនៃស្រូវសែនក្រអូប ស្របពេលដែលពូជស្រូវវៀតណាមកំពុងជួបបញ្ហាថ្លៃ ពួកគាត់បាននាំគ្នាងាកមករួមគ្នាផលិតជាសហគមន៍ និងចាប់យកពូជអង្ករក្រអូបរបស់កម្ពុជាវិញម្តង។ ក្រៅពីទទួលបានការធានាថ្លៃពិសេសទុកជាមុន កសិករជាសមាជិកសហគមន៍កសិកម្មទំនើបទាំងអស់ក៏នឹងទទួលបានទុនកម្ចីការប្រាក់ទាប និងការគាំទ្រទាំងស្រុងខាងផ្នែកបច្ចេកទេសពីក្រសួងកសិកម្ម។ សហគមន៍ថ្មីនេះគ្រោងនឹងចាប់ផ្តើមផលិតកម្មស្រូវសែនក្រអូបរបស់ខ្លួនក្នុងខែមេសា ២០២៥ ក្រោយពេលប្រមូលផលជុំចាស់រួច។
លោក ឃឹម ហ្វីណង់មានប្រសាសន៍ថា “បច្ចុប្បន្នយើងកំពុងកំណត់ចំនួនកសិករចូលរួមនិងទំហំផ្ទៃដីផលិតកម្មឱ្យបានច្បាស់លាស់ រៀបចំផែនការឱ្យបានត្រឹមត្រូវ ពីព្រោះការរៀបចំសហគមន៍កសិកម្មទំនើបតម្រូវឱ្យមានការ ត្រៀមជាទុនជូនដល់សមាជិកដែលព្រមព្រៀងគ្នាចងក្រងជាសហគមន៍កសិកម្មទំនើប ក៏ដូចជាការរៀបចំចុះកិច្ចសន្យាកសិកម្មទុកជាមុន។ សព្វថ្ងៃយើងមានក្រុមហ៊ុន២ទៅ៣ក្រុមហ៊ុនបានជជែកជាមួយគ្នា ហើយក្នុងនោះក្រុមហ៊ុនបៃតងហ៊ានធានាទិញស្រូវពីកសិករក្នុងតំម្លៃមួយល្អ។ តែទោះបីយ៉ាងក្តីសហគមន៍នឹងធ្វើការកំណត់ឱ្យបានច្បាស់ ហើយជ្រើសរើសដៃគូច្បាស់លាស់ជាងគេបំផុត”។
លោកបន្តថា សហគមន៍កសិកម្មទំនើប ធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាយើងមិនមានហានិភ័យទីផ្សារនោះទេ។ តម្លៃត្រូវបានដឹងមុន តាមការចុះកិច្ចសន្យា ដូច្នេះអ្វីដែលកសិករនូវរងចាំគឺកត្តានទិន្នផលស្រូវប៉ុណ្ណោះ។ ដោយឡែកទីផ្សារមិនមានបញ្ហាចោទនោះទេ ហើយកសិករទាំងអស់ អ្វីដែលគាត់បានប្រាក់ចំណេញត្រឹមតែងាកមកផលិតពូជស្រូវក្នុងស្រុកដែលទទួលបានការធានាទីផ្សារល្អនោះទេ គាត់មិនចាំបាច់ដាក់ទុនរៀបចំធ្វើផលិតកម្មស្រូវសែនក្រអូបក្នុងជុំនេះទេ គឺសហគមន៍ជាអ្នកចេញចំណាយទាំងស្រុងជូនគាត់តែម្តង៕