សម្ដេច ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងធុរជន យ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានផ្ដល់កិត្តិយសអញ្ជើញចូលរួម ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ឧកញ៉ា លន លាងហុង កូនប្រុស អ្នកឧកញ៉ា តុល លន ស្ថាបនិកក្រុមហ៊ុន លន ស៊ីធី គ្រុប និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលរៀបចំឡើងយ៉ាងអធឹកអធ័ម និងតុបតែងយ៉ាងប្រណីត នៅអាគារ ដឹ ព្រេមៀ សេនធ័រ សែនសុខ ។
កូនកំលោះ គឺលោក ឧកញ៉ា លន លាងហុង ដែលមានតួនាទីជានាយកផ្នែកបច្ចេកទេសសំណង់នៃក្រុមហ៊ុន លន ស៊ីធី គ្រុប និងជាសមាជិកនៃសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ត្រូវជាគូនឹងកូនក្រមុំនាម វង្ស ស៊ូហ៊ុយ ។
ក្រៅពីវត្តមានរបស់ឥស្សរជនជាន់ខ្ពស់ ក៏មានវត្តមានរបស់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗ ដែលជាថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា, ឯកឧត្តមឧកញ៉ា ហុង ឆេងឈុន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ, ស្ថាបនិក ឈុនស៊ីង គ្រុប និងជាប្រធានសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ និងលោកជំទាវ, ព្រមទាំងវត្តមាន អ្នកឧកញ៉ា និងឧកញ៉ាៗ ជាច្រើនរូបអញ្ជើញចូលរួមផងដែរ៕




ពិធីរៀបអាពាហ៍ពិពាហ៍ដ៏ឱឡារឹករបស់កូនប្រុស អ្នកឧកញ៉ា ស្ថាបនិកក្រុមហ៊ុន លន ស៊ីធី គ្រុប ដែលជាគម្រោងអភិវឌ្ឍន៍លំនៅឋាន និងអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ឥស្សរជន ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបផ្ដល់កិត្តិយសអញ្ជើញចូលរួមផងដែរ ។











































