ក្រុមហ៊ុន ឌឹ ផ្លរ៉ា​ និងក្រុមហ៊ុន​ ប៊ីវ៉ាយឌី ខៀវ អូតូ ឯ.ក ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ នៃ​ការ យោគយល់​គ្នា​ដើម្បីផ្តល់ជូនអតិថិជន នូវការទិញផ្ទះ និងទទួលបាន រថយន្តភ្លាមៗ ដោយមិនបាច់ផ្សងសំណាង

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន ឌឺ ផ្លរ៉ា (The Flora) ដែលជាក្រុមហ៊ុន អភិវឌ្ឈន៍ ក្នុងវិស័យអចលនទ្រព្យដ៏ធំបានធ្វើពិធីចុះហត្តលេខា រួមគ្នាលើអនុស្សរណៈ​ នៃ​ការយោគយល់  និងកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន​ ប៊ីវ៉ាយឌី ខៀវ អូតូ (BYD KHIEV Auto) ក្នុងការផ្តល់ភាពជាដៃគូ ដើម្បីផ្គត់ផ្គង់រថយន្តអគ្គិសនី (BYD ) នៅលើទីផ្សារប្រទសកម្ពុជា  អមនិងកម្មវិធីដ៏អស្ចារ្យ គឺការទិញផ្ទះ និងទទួលបានរថយន្តមួយគ្រឿង ភ្លាមៗ ដោយមិនបាច់ផ្សង សំណាង ហើយផ្ទះនេះ ទៀតសោធ អាចកាន់សោរចូលរស់នៅតែម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ និងកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរខាងលើធ្វើឡើង នាព្រឹកថ្ងៃសៅរ័ ទី១៨ ខែមករា ឆ្នាំ២០២៥ ដោយមានវត្តមានចូលរួមពីសំណាក់ លោកឧកញ៉ា  លោក- លោកស្រី- អ្នកនាង កញ្ញា-ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និង ដៃគូពាណិជ្ជកម្មជាច្រើនទៀត។ 

លោក សាំង សុភ័ក្រ្តរ៉ាឌី ជំនួយការ អគ្គនាយិការង និងនាយកផ្នែកលក់ និងទីផ្សារ​ នៃក្រុមហ៊ុន ឌឺ ផ្លរ៉ា (THE FLORA) បានបង្ហាញ ការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះវត្តមាន ភ្ញៀវកិត្តិយសជាតិ- អន្តរជាតិ ទាំងអស់ ដែលបានអញ្ចើញចូលរួម ក្នុងពិធីដ៏មាន អត្ថន័យ នាឱកាសនេះ។

បើតាម ប្រសាសន៏ លោក សាំង សុភ័ក្រ្តរ៉ាឌី​ ក្រុម ហ៊ុន ឌឺ ផ្លរ៉ា (THE FLORA) បានបោះទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ជិត១០ឆ្នាំ មកហើយ។ 

ក្រុមហ៊ុននេះ មានបទពិសោធន៍ ក្នុងការអភិវឌ្ឍ លើវិស័យ អចលនទ្រព្យ ដោយទទួលបាន ភាពជោគជ័យខ្លាំង ចំនួន ៣គំរោង រួចមកហើយ ពិសេស គម្រោងបុរីដ៏ធំមួយ ដែលមានឈ្មោះថា បុរី ឌឹផ្លរ៉ា  (THE FLORA) លាតសន្ធឹង នៅលើផ្ទៃដី ប្រមាណ ២០០ ហិចតា មានទីតាំង ស្ថិត នៅ តាមបណ្តោយ ផ្លូវ ជាតិ លេខ៦អា ខណ្ឌជ្រោយចង្វារ  ដែលមានរួមបញ្ចូល នូវក្លឹបហាត់ ប្រាណ អាងហែលទឹក សួនកុមារ ឧទ្យានបៃតង ផ្សារទំនើប និងស្ថិតនៅជិត មន្ទីពេទ្យ សាលារៀនអន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ 

ជាមួយបទពិសោធន៍ និងភាព ជោគជ័យ ក្នុងវិស័យអចលនទ្រព្យ ជាច្រើនឆ្នាំ គួបផ្សំ និងកត្តា ធនធាន មនុស្ស  ក៏ដូចជាទំនុកចិត្ត និងភាពជឿជាក់ ពីសំណាក់អតិថិជន ពិសេស មើលឃើញ ពីសន្ទុះ នៃការងើបឡើងវិញ នៃវិស័យអចលន ទ្រព្យ នៅក្នុងប្រទេសកម្ពុជា  ក្រុមហ៊ុន ឌឺ ផ្លរ៉ា (THE FLORA) ក៏បានចាប់ដៃគូ ជាមួយក្រុមហ៊ុន​ ប៊ីវ៉ាយឌី ខៀវ អូតូ (BYD KHIEV Auto) ដើម្បីផ្តល់ជូនអតិថិជន ក្នុងការ ទទួលបានផ្ទះ ដែលមានគុណភាពខ្ពស់ ជាមួយរចនាបថទំនើប អមជាមួយរថយន្តអគ្គិសនី ដែលមានគុណភាពល្អ និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់។ 

លោក សាំង សុភ័ក្រ្តរ៉ាឌី ក៏បានបញ្ជាក់បន្ថែមថា កិច្ច​ព្រមព្រៀង​ រវាង​ក្រុមហ៊ុន ឌឺ ផ្លរ៉ា (THE FLORA) និង ក្រុមហ៊ុន​ ប៊ីវ៉ាយឌី ខៀវ អូតូ (BYD KHIEV Auto) មានរយះពេល២ឆ្នាំ ហើយថាវត្តមាន របស់ក្រុមហ៊ុនទាំង២ គឺជាការចូលរួមចំណែក អភិវឌ្ឍជាតិ ផ្តល់ការងារ និងអភិវឌ្ឍ ធន ធានមនុស្ស ដែលស្របជាមួយ យុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាល និតិកាលទី៧ ដែលដឹកនាំដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ 

សម្រាប់ លោក សាំង សុភ័ក្រ្តរ៉ាឌី អ្វីដែលជាចំណុចពិសេស ក្នុងកិច្ច្ពព្រម ព្រៀងសហការនេះ គឺការបង្កើនកិត្យានុភាព រវាង​ ក្រុមហ៊ុនទាំងពីរ និងបង្កើនគុណភាព និងភាពទាន់ សម័យ នៃលំនៅដ្ឋាន សម្រា​ប់ ប្រណិតភាព ក្នុងការរស់នៅ នឹងការផ្តល់ជូន នូវសេវាកម្ម ដ៏ល្អបំផុត រថយន្តអគ្គីសនី ដ៏ទំនើប និងប្រណិតភាព ។ ក្នុងន័យនេះ លោក សាំង សុភ័ក្រ្ត រ៉ាឌី ចង់បញ្ជាក់ថា គ្រប់អតិថិជន នៅពេលទិញផ្ទះ ពីក្រុមហ៊ុន ឌឺ ផ្លរ៉ា (THE FLORA) ភ្លាម គឺអាចកាន់សោរចូលនៅភ្លាមតែម្តង អមជាមួយការផ្តល់ជូន រថយន្តអគ្គីសនី ទំនើបបច្ចេកវិទ្យាចុងក្រោយ របស់ក្រុមហ៊ុន ប៊ីវ៉ាយឌី ខៀវ អូតូ (BYD KHIEV Auto)មួយគ្រឿងភ្លាមជូនអតិថិជន ដោយមិនចាំបាច់ ផ្សងសំណាងអ្វីនោះឡើយ។ 

*គួរបញ្ជាក់ផងដែរថា  សម្រាប់អតិថិជន ដែលទិញផ្ទះប្រភេទ:.Villa Queen-A និងទទួលបានរថយន្ត  BYD Denza D9 1គ្រឿង។ បើទិញផ្ទះ.Villa Queen-B ទទួលបាន រថយន្ត BYD Sealions6  ចំនួន1គ្រឿង ..ទិញ.Villa Queen-B Masterpiece ទទួលបាន រថយន្ត BYD Sealions6 1គ្រឿង.។ បើទិញផ្ទះ ប្រភេទ.Twin Villa (The FLORA) និងទទួលបាន រថយន្ត BYD Atto3 ចំនួន 1គ្រឿង និងបើទិញ ផ្ទះប្រភេទTwin Villa Sentosa ទទួលបាន BYD Seagull 1គ្រឿង៕

# បុរីឌឺផ្លរ៉ា (THE FLORA) ​ ប្រណិតភាពក្នុងការរស់នៅ