នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា និងទទួលថវិកាបរិច្ចាគចំនួន ១លានដុល្លារអាម៉េរិក ពីក្រុមហ៊ុន ជីប ម៉ុង នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (វត្តភ្នំ)។

ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា, ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, លោកជំទាវ អ៊ឹម ប៉ូលីកា អូនព័ន្ធមុនីរ័ត្ន, លោកជំទាវ យ៉េត ម៉ូលីន កើតរិទ្ធ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ព្រមទាំងលោកជំទាវភរិយាថ្នាក់ដឹកនាំមួយចំនួនទៀត៕












