ចំណូលសរុបពីការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវ សមុទ្រ និងកំពង់ផែមានចំនួន ២ ២៨១ លានរៀល ក្នុងឆ្នាំ២០២៤

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ក្នុងឆ្នាំ ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូនបានផ្តល់សេវាចុះបញ្ជី នាវាផ្លូវទឹក ចំនួន ២៦គ្រឿង និង នាវាផ្លូវ សមុទ្រចំនួន ១០គ្រឿង ក្នុងនោះ បានកើនឡើង ៣,៨៧% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន២ ១៩៦លានរៀល។នេះបើតាមរបាយការណ៍សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំណែកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅក្នុងឆ្នាំ២០២៤ សម្រេចបានការដឹកជញ្ជូនទំនិញឆ្លងកាត់ផែ (នាំចូល និងនាំចេញ) មានចំនួន សរុប ៩,៦០លានតោន និងទទួលបានចំណូលសរុបប្រមាណ ១១០,៣៨ លានដុល្លារអាម៉េរិក កើនឡើង ២៤,១២% ធៀបនឹង ឆ្នាំ២០២៣ ដែលមានចំនួន ៨៨,៩៤លានដុល្លារអាម៉េរិក។

រីឯកំពង់ផែស្វយ័តភ្នំពេញ សម្រេចបានការដឹកជញ្ជូនទំនិញឆ្លងកាត់ផែ (នាំចូល និងនាំចេញ) មានចំនួនសរុប ៤,៥១លានតោន និងទទួលបានចំណូលសរុបប្រមាណ ៤៣,៤៥លានដុល្លារអាម៉េរិក កើនឡើង ១៦,៦០% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧,២៧ លានដុល្លារអាម៉េរិក៕