ម្ចាស់ស្នាដៃ សៀវភៅអរិយធម៌ខ្មែរ ទទួលបានសញ្ញាបត្រ ទាំងវ័យជរា មិនអាចងើបពីគ្រែបាន

សង្គម​ និង​សេដ្ឋកិច្ច

ថ្ងៃនេះខ្ញុំបាទ នឹងក្រុមការងារបានយកសញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រ និងឯកសណ្ឋានកិត្តិបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនអ្នកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី​ ត្រឹង ងា នៅគេហដ្ឋានរបស់គាត់ នៅវេលាម៉ោង ៣.០០ នាទី និងដោយមានការចូលរួមពីឯកឧត្តម កែវ រ៉េមី ផងដែរ។ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច មានប្រសាសន៍តាមបណ្តាញសង្គមនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ។Image may contain: 3 people
បណ្ឌិត សុខ ទូច មានប្រសាសន៍ថា នៅពេលបច្ចុប្បន្ននេះ អ្នកស្រី ត្រឹង ងា មិនអាចងើបពីគ្រែដើម្បីបំពាក់ឯកសណ្ឋានបានទេ គឺគ្រាន់តែរៀបចំជានិមិត្តរូបប៉ុណ្ណោះ។Image may contain: 2 people, people standing
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្តថា ហើយកូនរបស់គាត់បានប្រាប់ថា នេះជាលើកដំបូងហើយ ដែលអ្នកស្រីត្រឹង ងា អាចមានប្រសាសន៍អរគុណបាន ព្រោះគាត់និយាយមិនរួចអស់ជាច្រើនឆ្នាំហើយ។Image may contain: 1 person, sleeping, sitting and phone
សូមបញ្ជាក់ផងដែរថា អ្នកស្រី បានចាប់អាជីពជាគ្រូបង្រៀន តាំងពីឆ្នាំ១៩៥៧ នៅខេត្តបាត់ដំបង ហើយមួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៥៨ អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ត្រឹង ងា ដែលមានស្រុកកំណើតជាអ្នកស្រុកយីងចូវ ខេត្តពលលាវ កម្ពុជាក្រោម។ អ្នកស្រី ឡាយ ហ៊ុនគី ក្រោយមកក៏បានផ្លាស់ឈ្មោះជាអ្នកស្រី ត្រឹង ងា ។ ការផ្លាស់ឈ្មោះតាមស្វាមីនេះ គឺជាការធ្វើតាមទម្លាប់បារាំងរបស់អ្នករដ្ឋការខ្មែរសម័យនោះ ។Image may contain: 1 person, sleeping

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Image may contain: 3 people, people standing
Image may contain: 3 people, people standing