ភ្នំពេញ៖ នៅឆ្នាំ២០២៤ ការនាំចេញទៅកាន់សហភាពអឺរ៉ុបមានទំហំទឹកប្រាក់៤.៤ ពាន់លានដុល្លារអាម៉េរិក បើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមាន ៣.៧ពាន់លានដុល្លារ។ចំនួននេះបានកើនឡើង ២០.៤ ភាគរយ។នេះបើយោងតាមប្រភពក្រសួងពាណិជ្ជកម្ម។
ការនាំចូលបានធ្លាក់ចុះ៣,៣ភាគរយមកនៅត្រឹម៩១៧លានដុល្លារពី៩៤៩លានដុល្លារដោយមានសមតុល្យ៣,៥ពាន់លានដុល្លារសម្រាប់កម្ពុជា។ពាណិជ្ជកម្មទ្វេភាគីសរុបមានចំនួន ៥.៣ ពាន់លានដុល្លារកើនឡើង១៥ ភាគរយ។
កម្ពុជាបាននាំចូលទំនិញដែលមានទឹកប្រាក់ ៥៣,៧ លានដុល្លារពីចក្រភពអង់គ្លេស ធ្លាក់ចុះ ២៩,៩ ភាគរយធៀបនឹង ៧៦,៨ លានដុល្លារកាលពីឆ្នាំមុន។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា៖ការកើនឡើងនៃការនាំចេញទៅកាន់សហភាពអឺរ៉ុបបង្ហាញថា ផលិតផលរបស់កម្ពុជាមានការប្រកួតប្រជែង តម្រូវតាមការបញ្ជាទិញកាន់តែច្រើនឡើងនៅអឺរ៉ុប។
ក្រសួងពាណិជ្ជកម្មបានបន្ថែមថា អេស្ប៉ាញ និងអាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជានៅក្នុងសហភាពអឺរ៉ុប ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១.០ ពាន់លានដុល្លារ និង ៩១១ លានដុល្លាររៀងៗខ្លួន។
ការនាំចេញដ៏សំខាន់របស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស មានដូចជា វាយនភ័ណ្ឌ ស្បែកជើង កង់ គ្រឿងឧបភោគបរិភោគ អង្ករ និងផលិតផលកសិកម្មផ្សេងទៀត។ការនាំចូលសំខាន់របស់ខ្លួនពីទីផ្សារទាំងពីរគឺទំនិញអគ្គិសនី និងវាយនភណ្ឌមួយចំនួន៕