ពាណិជ្ជករវ័យក្មេង ទិត្យ ប្រុស បង្ហាញសក្ដានុពលថ្មីលើវិស័យជំនួញសម្រស់នៅកម្ពុជា ចាយពេល៥ឆ្នាំ ពង្រីកសាខាបានជិត៤០ទូទាំងប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

ពាណិជ្ជករពន្លកថ្មីក្នុងប្រទេសកម្ពុជា លោក ទិត្យ ប្រុស ជាម្ចាស់ក្រុមហ៊ុន ត្រីក្រហម អ្នកថែរក្សាសម្រស់ ឯ.ក (Treykrohom Neaktherreaksasomros Co., Ltd) ចាយពេលត្រឹមតែ៥ឆ្នាំប៉ុណ្ណោះក្នុងវិស័យជំនួញ លោកបានបង្ហាញសក្ដានុពល ពង្រីកសាខាក្រុមហ៊ុនបានជិត៤០នៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើលោក ទិត្យ ប្រុសជានរណា? មុននឹងឈានដល់ការធ្វើជំនួញលើវិស័យថែរក្សាសម្រស់នៅកម្ពុជា តើលោកមានចំណង់ចំណូលចិត្ដ ក៏ដូចជាទេពកោសល្យលើផ្នែកអ្វីខ្លះ?

ប្រសិនបើនិយាយពីកុមារភាពរហូតមកដល់បច្ចុប្បន្ននេះ លោក ទិត្យ ប្រុស គឺជាអ្នកស្នេហាលើវិស័យម៉ូតូយ៉ាងខ្លាំង។ លោកតែងតែតុបតែងម៉ូតូ ឬលេងម៉ូតូជានិច្ច។ ជាមួយនឹងក្ដីស្រឡាញ់លើវិស័យនេះ តាមរយៈការចូលរួមដោយផ្ទាល់ និងកម្មវិធីសប្បុរសធម៌ផ្សេងៗ លោកត្រូវបានគេចាត់ទុកជាមនុស្សសំខាន់ម្នាក់ក្នុងសហគមន៍ម៉ូតូនៅកម្ពុជា។

ចំពោះការងាររដ្ឋវិញ លោកបានចូលរួមចំណែកយ៉ាងច្រើនក្នុងការការពារទឹកដី ការពារប្រទេសជាតិផងដែរ ដោយលោកគឺជាទាហាន ដែលមានឋានៈជាវរសេនីយឯក។ នៅក្នុងតួនាទីជាមន្រ្ដីរាជការ លោកតែងតែចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លះបង់សេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរ។

បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី សឹត ឡេង ដែលជាសហគ្រិនជោគជ័យក្នុងវិស័យសុខភាព និងសម្រស់។ លោកបានពួតដៃគ្នាជាធ្លុងមួយ បណ្ដាក់ទុនវិនិយោគកាន់តែច្រើនបន្ថែមទៀតបង្កើតក្រុមហ៊ុន ត្រីក្រហម អ្នកថែរក្សាសម្រស់ ឯ.ក (Treykrohom Neaktherreaksasomros Co., Ltd) នៅខែមីនា ឆ្នាំ២០២១។ ត្រឹមតែរយៈពេល៥ឆ្នាំប៉ុណ្ណោះបន្ទាប់ពីផ្ដល់សេវាកម្មប្រកបដោយគុណភាព និងភាពជឿទុកចិត្ដពីសំណាក់អតិថិជន ក្រុមហ៊ុនមួយនេះបានពង្រីកសក្ដានុពលរបស់ខ្លួនរហូតដល់ ៣៤សាខានៅទូទាំងប្រទេសកម្ពុជា។

ជាមួយគ្នានោះ លោក ទិត្យ ប្រុស ក៏ជាម្ចាស់ក្រុមហ៊ុន ត្រីក្រហម ស្ទូឌីយ៉ូ (Treykrohom Studio) ផងដែរ ដែលបង្កើតឡើងដើម្បី ផលិតមាតិការប្រកបដោយភាពច្នៃប្រឌិត, ការប្រឡងចម្រៀង តន្ត្រី ការកាត់តវីដេអូ និងទីផ្សារ។ ស្ទូឌីយោរបស់លោក បានចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ទស្សនីយភាពកម្សាន្ដ, លើកកម្ពស់សិល្បៈករ សិល្បៈការិនីដែលមានទេពកោសល្យ ព្រមទាំងបានលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់ជាតិផងដែរ។

សូមជម្រាបជូនផងដែរថា ទោះបីជាមានការងាររវល់ជាប់យ៉ាងច្រើនក៏ដោយ លោក ទិត្យ ប្រុស តែងតែចូលរួមជាមួយនឹងសកម្មភាពមនុស្សធម៌ សង្គមជានិច្ច។ លោកតែងតែចែករំលែកក្ដីស្រឡាញ់ និងផ្ដល់ជូនអំណោយដល់អ្នកដែលមានជីវភាពក្រីក្រ ជាពិសេសនោះលោកតែងតែឧបត្ថម្ភដល់សហគមន៍ម៉ូតូផងដែរ៕

ស្វែងរកអំពី ទិត្យ ប្រុស បន្ថែមទៀត៖

  • Treykrohom Neaktherreaksasomros Co., Ltd
  • Tit Bros
  • Treykrohom Studio
  • Cambodian Beauty Industry
  • ត្រីក្រហម អ្នកស្រលាញ់ម៉ូតូ
  • Tit Bros – ត្រីក្រហម អ្នកស្រលាញ់ម៉ូតូ

Social Link: