កម្ពុជារកចំណូលបានជាង៦លានដុល្លារអាម៉េរិកនៅខែដំបូងឆ្នាំ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ ៖កម្ពុជារកចំណូលបានចំនួន ៦ ៩០៣ ៣៨០ ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គររបស់ទេសចរបរទេសចំនួន ១៤៦ ១៤០ នាក់ សម្រាប់ខែមករា ឆ្នាំ២០២៥។ចំណូលនេះកើនឡើង២៥,៥៦ភាគរយ ធៀបនឹងខែមករា ឆ្នាំ២០២៣។នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់គ្រឹះស្ថានអង្គរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពីចំណូលដែលទទួលបានពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏ទទួលបានចំណូលពីលក់បណ្ណជូនភ្ញៀវវទេសចរនៅប្រាសាទកោះកេរ មានទឹកប្រាក់ជាង ១៧៥៤០ ម៉ឺនដុល្លារអាមេរិកពីទេសចរបរទេស៦៨៩នាក់។

ចំណែកការលក់សំបុត្រទូកនាខែមករាទទួលបានចំណូលចំនួន១២០ ៧១៧ដុល្លារអាមេរិករីឯចំណូលពីការលក់សំបុត្រភ្នំក្បាលស្ពាន មានចំនួន៦៤០ដុល្លារពីទេសចរ១២៨នាក់។សម្រាប់ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផារយៈពេលមានចំនួន២៩២ ២៨០ ដុល្លារ។

គួររំលឹកថា៖ ឆ្នាំ២០២៤ គ្រឹះស្ថានអង្គរបានលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរចំនួន១ ០២៣ ៦៨៨នាក់ និងទទួលបានទឹកប្រាក់ចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារអាមេរិក ៕