តម្លៃមាសនៅថ្ងៃទី៥ ខែកុម្ភៈ ហក់ឡើងខ្ពស់ខ្លាំងបើធៀបនឹងម្សិលមិញ

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ហក់ឡើងខ្ពស់ខ្លាំងបើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៣៤៣ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣៣៣ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាសពីហាង CSNJ​ នៅថ្ងៃទី៥ ខែកុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកតម្លៃមាសកាលពីថ្ងៃទី៤ ខែកុម្ភៈ មាសមានតម្លៃ ៣៣៩ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣២៩ដុល្លារ។ បើធៀបនឹងថ្ងៃ៥ កុម្ភៈនេះ មាសឡើងថ្លៃ៤ដុល្លារនៅក្នុងមួយជី។

សូមជម្រាបជូនថា តម្លៃមាសឡើងចុះតាមទីផ្សារហាងឆេងអន្ដរជាតិ៕