បំបែកកំណត់ត្រាថ្មី! តម្លៃមាសនៅថ្ងៃទី០៦ ខែកុម្ភៈ កាន់តែឡើងថ្លៃខ្លាំង

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កាន់តែឡើងថ្លៃខ្លាំងលើសពីការរំពឹងទុកបើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៣៤៦ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣៣៦ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាសពីហាង CSNJ​ នៅថ្ងៃទី៦ ខែកុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកតម្លៃមាសកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ មាសមានតម្លៃ ៣៤៣ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣៣៣ដុល្លារ។ បើធៀបនឹងថ្ងៃទី៦ កុម្ភៈនេះ មាសឡើងថ្លៃ៣ដុល្លារនៅក្នុងមួយជី។

សូមជម្រាបជូនថា តម្លៃមាសឡើងចុះតាមទីផ្សារហាងឆេងអន្ដរជាតិ៕