កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ក្រុមហ៊ុន ជីប ម៉ុង លែន ដឹកនាំដោយអ្នកឧកញ៉ា លាង ហួង (ហេនរី) ជាអគ្គនាយកក្រុមហ៊ុន បានទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅអំពីវត្តមានគណប្រតិភូនៃក្រសួងដៃនដី នគររូបនីយកម្ម និងសំណង់ ដែលដឹកនាំដោយឯកឧត្តម សេង ឡូត អគ្គនាយកដ្ឋានរដ្ឋបាល និងឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន មកកាន់គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ដើម្បីធ្វើការស្វែងយល់ឲ្យបានកាន់តែច្បាស់អំពីអ្វីជាសក្តានុពល នាំឲ្យគម្រោង ហ្គ្រេនភ្នំពេញស៊ីធី មានកេរ្តិ៍ឈ្មោះល្បីល្បាញ ទទួលបានការគាំទ្រពីអតិថិជនយ៉ាងច្រើនបែបនេះ។

នាឱកាសនោះ អ្នកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានលើកឡើងថា ហ្គ្រេនភ្នំពេញស៊ីធី ដែលកំពុងតែធ្វើទស្សនកិច្ចនាពេលនេះ គឺជាគម្រោងលំនៅដ្ឋានដ៏ធំមួយ ក្នុងចំណោមគម្រោងដ៏ទៃផ្សេងទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលមានទំហំផ្ទៃដីរហូតដល់ ៣០០ហិកតា និងមានតារាងវាយកូនហ្គោលស្តង់ដារអន្តរជាតិដល់ទៅចំនួន ១៨តារាងឯណោះ។
រឿងដែលសំខាន់ គឺជាការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ ជីប ម៉ុង ទាំងអស់ ដែលមានឆន្ទៈរួមក្នុងការពង្រីកកេរ្តិ៍ឈ្មោះឲ្យកាន់តែល្បីសុះសាយ ដោយមានគោលជំហរអភិវឌ្ឍលំនៅដ្ឋាន ដែលមានស្តង់ដារ និងការរចនាម៉ូដផ្ទះស្អាតប្រណីតស៊ីវិល័យជូនដល់អតិថិជន រួមផ្សំនឹងការប្រើប្រាស់សម្ភារៈសំណង់ទៀតសោត ក៏ប្រើប្រាស់វត្ថុធាតុដើមណាមានគុណភាពខ្ពស់ ដូចជាការប្រើប្រាស់ដែកអ៊ីតាលីម៉ាក V ស៊ីម៉ងត៍អូដ្ឋ ប៊ីតុងលាយស្រេចរបស់ជីបម៉ុង ហើយអ្វីដែលពិសេសក្នុងព្រះរាជាណាចក្រកម្ពុជា មានតែជីបម៉ុងអាចធ្វើបាននោះ គឺជាការហ៊ានវិនិយោគលើពុម្ពអាលុយមីញ៉ូម ដែលជាបច្ចេកវិទ្យាចុងក្រោយ ធានាបានថា ការចាក់ធ្នឹម ឬសសរផ្សេងៗ កាន់តែធ្វើឲ្យសាច់ប៊ីតុងមានភាពរឹងមាំ។

សូមជម្រាបថា គម្រោង ហ្គ្រេនភ្នំពេញស៊ីធី សាងសង់ក្នុងតំបន់មានសក្តានុពលល្អឥតខ្ចោះ ស្ថិតនៅជាប់មហាវិថីធំៗ គឺមហាវិថីអង្គរ និងមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ជាមួយនឹងសំណង់ម៉ូតផ្ទះច្រើនប្រភេទ រួមមានផ្ទះប្រភេទវីឡាទោល វីឡា ភ្លោះ វីឡា កូនកាត់ ហ្សបហៅស៍ ដែលនៅជុំវិញមានផ្សារទំនើប សណ្ឋាគារ មន្ទីរពេទ្យ ព្រមទាំងការអភិវឌ្ឍសំខាន់ៗផ្សេងទៀតដូចជា ទីលានវាយកូនហ្គោលស្តង់ដារអន្តរជាតិ សួនឧទ្យាន 𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐏𝐚𝐫𝐤 ចំនួន៣ និងជីប ម៉ុង ស៊ុបភើម៉ាឃីត ដែលត្រៀមបើកដំណើរការឆាប់ៗនេះ។
ជឿជាក់ក្នុងការរស់នៅ លើសពីទីលំនៅតែជាផ្ទះដ៏កក់ក្តៅ! គ្រប់គម្រោងទាំងអស់មានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប ម៉ូតផ្ទះប្រណីត បែបបទការរស់នៅឯកជន និងគុណភាពសំណង់ដ៏ល្អឥតខ្ចោះជូនដល់ម្ចាស់ផ្ទះគ្រប់រូប៕












