ឆ្នាំ២០២៤ ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគ ៩៣គម្រោង

សង្គម​ និង​សេដ្ឋកិច្ច

ចាប់ពីឆ្នាំ២០១៨ រហូតដល់ ខែមករា ឆ្នាំ ២០២៥ ខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគ៣៧១គម្រោង ដោយឡែកសម្រាប់ឆ្នាំ២០២៤ កំពង់ស្ពឺទទួលបាន ៩៣គម្រោង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឱ្យដឹងក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំយន្តការ ប្រទាក់ក្រឡា និងសង្គតិភាពនៃលំហូរការងារពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ជុំរុញការគ្រប់គ្រងការចុះបញ្ជី និងការត្រួតពិនិត្យតាមដានការអនុវត្តគម្រោងវិនិយោគ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមបញ្ជាក់ថាផងដែរថា ខេត្តកំពង់ស្ពឺជាខេត្តមួយដែលមានស្ថិតក្នុងចំណោមខេត្តដែលមានគម្រោងវិនិយោគរោងចក្រច្រើនជាងគេ។ហើយគម្រោងវិនិយោគមួយចំនួនទៀត នៅរាជធានីភ្នំពេញ និងខេត្តជុំវិញរាជធានីភ្នំពេញ រួមមានខេត្តកណ្តាល ខេត្តតាកែវ និងនៅតាមបណ្តាខេត្ត ដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុជាដើម។

ជាក់ស្តែងនៅក្នុងខែមករា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុប ចំនួន ៦៨គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៤៦ពាន់កន្លែង។ ក្នុងនោះ រាជធានី ខេត្ត ដែលទទួលបានគម្រោងរួមមាន កំពង់ស្ពឺ ១៩គម្រោង, ស្វាយរៀង១៣, ភ្នំពេញ១០, ព្រះសីហនុ៩, កោះកុង៨, តាកែវ៤, កណ្តាល កំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ កំពង់ឆ្នាំង ទទួលបាន១គម្រោង៕