ដូចដែលបានដឹងស្រាប់ហើយថា លន ស៊ីធីគ្រុប គឺជាក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យដែលមានបទពិសោធន៍ជាង២០ឆ្នាំ នៅក្នុងវិស័យលំនៅដ្ឋាន ដែលបានអភិវឌ្ឍន៍ បុរី ជាង១០គម្រោងមកទល់សព្វថ្ងៃនេះ។ ពីមួយជំហានទៅមួយជំហាន លន ស៊ីធីគ្រុប បានព្យាយាមពង្រីកវិសាលភាពរបស់ខ្លួនដោយជ្រៀតចូលទីផ្សារអចលនទ្រព្យនៅតាមតំបន់ដែលមានសក្កនុពលសេដ្ឋកិច្ចខ្លាំង ទាំងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីចូលរួមដល់ការរៀបចំសហគម រស់នៅបែបស៊ីវិល័យ និងឯកជនភាព។
![](https://www.oknha.news/wp-content/uploads/2025/02/1-4-1024x694.jpg)
ក្រុមហ៊ុន លន ស៊ីធីគ្រុប នឹងបើកសម្ពោធជាផ្លូវការនូវ បុរី លន ស៊ីធីឡូតធឺសអាយលែន តាមបណ្តោយផ្លូវជាតិលេខ ៤៨ ចម្ងាយ ២គ.ម ពីច្រកព្រំដែនចាំយាម និងសណ្ឋាគារទំនើបលំដាប់ផ្កាយ៥ ជាប់មាត់សមុទ្រ និង ៧នាទី ពីក្រុងខេមរភូមិន្ទ។
បុរី លន ស៊ីធីឡូតធឺសអាយលែន អភិវឌ្ឍន៍លើផ្ទៃដី ២៦០០០ម៉ការ៉េ ដែលមានលំដ្ឋានទាន់សម័យ ទំនើប និងប្រណិតដូចជា៖ ប្រភេទវីឡាកូនកាត់ហ្វារីកា វីឡាភ្លោះនីយ៉ា និងប្រភេទផ្ទះអាជីវកម្មស្ថិតជាប់ផ្លូវលេខជាតិ ៤៨។
ម៉ូដលំនៅដ្ឋានទាំងនេះ គឺត្រូវបានរចនាឡើងតាមគំនិតស្ថាបត្យកម្មបែបសហសម័យ លាយឡំ នឹងទំនើបនិយមដែលធ្វើអោយផ្ទះរបស់ពួកយើង មានភាពខុសប្លែក និងល្អគន់ជាងម៉ូដសម័យមុន។ រចនាបថបែបនេះ គឺពេញនិយមខ្លាំងនៅក្នុងសម័យកាលរបស់យើង ក៏ព្រោះតែភាពមិនជិនណាយ និងមិនងាយហួសសម័យប្រកបដោយការរស់នៅពោរពេញដោយផាសុខភាព ឯកជនភាព និងភាពស៊ីវិល័យ។
បុរី លន ឡូតធឺសអាយលែន បើកសម្ពោធលក់ជាផ្លូវការ នៅថ្ងៃអាទិត្យទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨ព្រឹក នៅទីតាំងបុរី លន ស៊ីធីឡូតធឺសអាយលែន (ចាំយាម) ខេត្តកោះកុង ដែលផ្តល់ជូនប្រម៉ូសិនយ៉ាងច្រើនសន្ធឹកសន្ធាប់ជាមួយម៉ូតូហុងដា Scoopy ស៊េរីឆ្នាំ 2025 និងការបញ្ចុះតំលៃពិសេស ជាមួយជម្រើសនៃការបង់ប្រាក់ដ៏គួរអោយទាក់ទាញ។
![](https://www.oknha.news/wp-content/uploads/2025/02/6-copy-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/2-5-1024x576.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/telegram-cloud-document-5-6141047967575970724-1024x1024.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/telegram-cloud-document-5-6141047967575970723-1-1024x1024.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/3-5-1024x576.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/4-5-1024x576.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/5-1024x683.png)
![](https://www.oknha.news/wp-content/uploads/2025/02/7-1024x767.png)
![](https://www.oknha.news/wp-content/uploads/2025/02/8-4-1024x767.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/9-3-1024x767.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/10-3-1024x576.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/11-2-1024x576.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/12-1-1024x1024.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/13-1024x576.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/14-1-1024x576.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/15-1024x576.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/16-1024x682.jpg)